• 2023-03-20 02:42:18
  • ប្រវត្តិ​​

តើ​កីឡាករ​រូប​ណា​យក​បាន​មេដាយ​មាស​ឲ្យ​​កម្ពុជា​មុនគេ​បំផុត​នៅ​ស៊ីហ្គេម​២០២១?

  • 2023-03-20 02:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​​​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ចំនួន​៩​គ្រឿង កាល​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ឆ្នាំ​២០២១ រៀបចំ​នៅ​ប្រទេស​វៀតណាម ដែល​កាល​នោះ​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ចំនួន​៥៦០​នាក់​ទៅ​ចូលរួម ប្រកួត​ប្រជែង។

តើ​ទាំង​អស់​គ្នា​ដឹង​ទេថា កីឡាករ​រូប​ណា​ដែល​ដណ្ដើម​បាន​មេដាយ​មាស​ដំបូង​បំផុត​នោះ​ឆ្នាំ​នោះ? កីឡាករ​ប្រដាល់​ទូច រ៉ាឆាន់ ​ឬ​ដែល​គ្រប់​គ្នា​ស្គាល់​​ថា​បឺត សង្ឃឹម ជា​កីឡាករ​រក​បាន​មេដាយ​មាស​ដំបូង​បំផុត​ឲ្យ​កម្ពុជា​កាល​​ពី​នៅ​ស៊ីហ្គេម​ឆ្នាំ​២០២១។

ក្មួយ​ប្រុស​របស់​​អតីត​អ្នក​ប្រដាល់​បឺត ខាំ​រូប​នេះ​​រក​មេដាយ​បាន​តាមរយៈ​​​ប្រភេទ​កីឡាករ Kickboxig វិញ្ញាសា​ផ្នែក​បុរស​​ ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២។ កាល​នោះ​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ គេ​បាន​យក​ឈ្នះ​កីឡាករ​ថៃ​ Arunno Sivapan ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​រំភើប​ជា​ខ្លាំង។

នៅ​៤​ថ្ងៃ​បន្ទាប់​​ទើប​កម្ពុជា​រក​បាន​មេដាយ​មាស​ទី​ពីរ​របស់​ខ្លួន ធ្វើ​ឲ្យ​ដោយ​​កីឡាករ​ ស៊ិន វង្ស​និង​ កីឡាការិនី​ វង ចន្ថា វិញ្ញាសា​ប៉េតង់​វាយ​​គូ​បុរស​នារី។ សម្រាប់​មេដាយ​មាស​៧​គ្រឿង​ផ្សេង​ទៀត​របស់​កម្ពុជា​រក​បាន​ដោយ​​៖

  • កីឡាករ វ៉ា មិថុនា ប្រភេទ​កីឡាករ​តេខ្វាន់ដូ
  • កីឡាករ​ ប៉ោង ភារិទ្ធ ប្រភេទ​កីឡា​ប្រដាល់​សេរី
  • កីឡាករ ស៊ូ បាលី ប្រភេទ​កីឡា​ចំបាប់
  • កីឡាករ​ អេ វីរៈខាំឈិតភូថង ប្រភេទ​កីឡា​វូ៉វីណាម​
  • កីឡាការិនី អ៊ុន ស្រីយ៉ា ឌួង ឌីណា និង ស្រេង ប្រភេទ​កីឡា​ប៉េតង់ (ប្រកួត​ជា​ក្រុម)
  • កីឡាករ ឈិន ពិសិដ្ឋ និង ម៉េត សុភ័ក្ត្រា​ ប្រភេទ​កីឡាករ​វូ៉វីណាម (ប្រកួត​ជា​ក្រុម)
  • កីឡាករ ជ្រិន បុនឡុង លី បូរមី និង ប្រាក់ សុវណ្ណ​នី ប្រភេទ​កីឡាករ​វូ៉វីណាម (ប្រកួត​ជា​ក្រុម)។ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់