• 2023-03-01 06:36:13
  • ប្រវត្តិ​​

ល្បី​ខ្លាំង​! បាល់ទះ​កម្ពុជា​សាង​ប្រវត្តិសាស្ត្រ​នៅ​ស៊ីហ្គេម​ឆ្នាំ​​២០២១

  • 2023-03-01 06:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២១​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម ក្រុម​បាល់ទះ​​​ជម្រើសជាតិ​កម្ពុជា​ផ្នែក​បុរស​លេង​ក្នុង​សាល​​បាន​សាង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធិ​ជា​លើក​ដំបូង​ជូន​ជាតិ។

ស៊ីហ្គេម​លើក​ទី​៣១​ដែល​គេ​លើក​មក​រៀបចំ​កាល​ពី​ឆ្នាំ​មុន​ ប្រភេទ​កីឡាករ​បាល់ទះ​​ក្នុង​សាល​ផ្នែក​បុរស​មាន​ប្រទេស​​ចំនួន​៧​ចូលរួម​ប្រកួត​ មាន​ដូច​ជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ​និង​វៀតណាម។

នាពេល​នោះ ជម្រើសជាតិ​កម្ពុជា​​បាន​ចាប់​ឆ្នោត​ស្ថិត​នៅ​ពូល B ដែល​មាន​តែ​៣​ក្រុម​តែ​​ប៉ុណ្ណោះ ដោយ​នៅ​ជាមួយ​ថៃ​និង​ហ្វីលីពីន។ ក្នុង​ការ​ប្រកួត​បើក​ឆាក​កម្ពុជា​ធ្វើ​បាន​ល្អ​មែនទែន ដោយ​បាន​យក​ឈ្នះ​ជម្រើសជាតិ​ហ្វីលីពីន ៣​សិត​ទល់​នឹង​១​សិត។

ប៉ុន្តែ​នៅ​ប្រកួត​ទី​ពីរ​ កម្ពុជា​បាន​លេង​ចាញ់​ជម្រើស​ជាតិ​ថៃ ៣​សិត​ទល់​នឹង​២​សិត។ យ៉ាងណាមិញ ត្បិត​ឈ្នះ​តែ​មួយ​ប្រកួត​មែន​​ពិត តែ​កម្ពុជា​អាច​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាមួយ​ថៃ​ដែល​ជា​ក្រុម​កំពូល​តារាង។

​ក្នុង​វគ្គ​ពាក់​កណ្ដាល​​ជម្រើស​ជាតិ​កម្ពុជា​​ត្រូវ​ប៉ះ​ជាមួយ​ឥណ្ឌូណេស៊ី ខណៈ​ថៃ​ជួប​វៀតណាម។ ជា​រឿង​សោកស្ដាយ កម្ពុជា​ធ្វើ​មិន​បាន​ល្អ​ឡើយ​​​ជាមួយ​ឥណ្ឌូណេស៊ី​ដោយ​ប្រកួត​ចាញ់ ៣​សិត​ទល់​នឹង​១​សិត ឯ​ថៃ​ចាញ់​វៀតណាម ២​សិត​ទល់​នឹង​១​សិត។

យ៉ាងណា​មិន​ទាន់​អស់​ឱកាស​នោះ​ទេ​ កម្ពុជា​ត្រូវ​សងសឹក​ជាមួយ​ថៃ​ដើម្បី​ដណ្ដើម​មេដាយ​សំរឹទ្ធិ​។ ហើយ​នោះ​ជា​ពេលវេលា​ដ៏​អស្ចារ្យ​ដោយ​កម្ពុជា​បាន​ប្រកួត​យ៉ាង​តានតឹង​យក​ឈ្នះ​ថៃ​ដណ្ដើម​បាន​មេដយ​សំរឺទ្ធិ ដែល​ជា​មេដាយ​ដំបូង​រក​បាន​ក្នុង​វិញ្ញាសា​បាល់ទាត់​​ទះ​ផ្នែក​បុរស​ក្នុង​សាល។ សម្រាប់​មេដាយ​មាស​បាន​ទៅ​ឥណ្ឌូណេស៊ី ក្រោយ​ឈ្នះ​វៀតណាម​៣​សិត​ទល់​នឹង​០៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី