- 2023-03-07 06:16:39
- ប្រវត្តិ
ដឹងអត់កម្ពុជាស្ថិតនៅលេខប៉ុន្មានក្នុងតារាងមេដាយសរុបនៅស៊ីហ្គេម?
- 2023-03-07 06:16:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់កម្ពុជាស្ថិតនៅលេខប៉ុន្មានក្នុងតារាងមេដាយសរុបនៅស៊ីហ្គេម?
ចន្លោះមិនឃើញ
ឆ្នាំ២០២៣គឺជាប្រវត្តិសាស្ត្រថ្មី ប្រទេសកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងបំផុតរបស់ខ្លួន ដែលនឹងគ្រោងធ្វើនៅខែដើមខែឧសភាខាងមុខ។
ប្រទេសជាសមាជិកទាំង១១ក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងចូលរួមប្រជែងមេដាយគ្នា លើ៣៦ប្រភេទកីឡា ដែលកម្មវិធីឈរក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព។
ដូចដែលបានដឹង កម្ពុជាគឺជាស្ថាបនិក នៃការបង្កើត កីឡាស៊ីហ្គេមជាមួយ៥ប្រទេសផេ្សងទៀតរួមមាន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ និងវៀតណាម ។ ប៉ុន្តែកម្ពុជាក៏ធ្លាប់ខកខានលុបចោលការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមកាលពីឆ្នាំ១៩៦៣ ដោយសារបញ្ហាស្ថានភាពនយោបាយក្នុងស្រុក។
បើងាកមើលតារាងមេដាយសរុបក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលរៀបចំដំបូងនៅឆ្នាំ១៩៥៩រហូតដល់បច្ចុប្បន្ន កម្ពុជាស្ថិតនៅលេខ៨មានមេដាយមាសចំនួន៧៨គ្រឿង ប្រាក់១២៨គ្រឿង សំរឹទ្ធិ២៩៩គ្រឿង សរុបមាន៥០៥គ្រឿង។ ថៃជាប្រទេសដែលឈរនៅកំពូលតារាងមានមេដាយមាស២៣៤៥គ្រឿង ប្រាក់២០៣១គ្រឿង សំរឹទ្ធិ២០៩៦គ្រឿង សរុប៦៤៧២គ្រឿង។
កម្ពុជាបានចូលរួមប្រកួតប្រជែងនៅស៊ីហ្គេមដំបូងនៅឆ្នាំ១៩៦១ ពេលដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ផ្ទះ ហើយមាន៧ប្រទេសចូលប្រកួតប្រជែង។ នាឆ្នាំនោះ កម្ពុជាទទួលបានមេដាយមាស១គ្រឿង ប្រាក់៦គ្រឿង សំរឹទ្ធិ៤គ្រឿង សរុប១១នាក់។