• 2024-12-31 11:12:10
  • កីឡា​ផ្សេង​ៗ

ជា​ការ​រឹត​ចំណងមិត្តភាព​​ក្លឹប​តេក្វាន់ដូ​ ITF យុវជន​ និង​ក្លឹប​អង្គររាជ បាន​បង្កើត​ការ​ប្រកួត​មិត្តភាព​ និង​តំឡើង​ខ្សែក្រវាត់​ជូន​សិស្សគុន​ប្រមាណ​ ១៤៥នាក់​

  • 2024-12-31 11:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀល​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ ក្លឹប​យុវជន​ (តេក្វាន់ដូ ITF) និង​ក្លឹប​អង្គររាជ​ បាន​បង្កើត​ប្រកួត​មិត្តភាព​ផ្លាប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​បាន​តំឡើង​ខ្សែក្រវាត់​សិស្សគុនដែល​ប្រឡង​ជាប់​នា​ពេល​កន្លង​ចំនួន​ ១៤៥នាក់​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

រូបភាពផេកក្លឹបតេក្វាន់ដូ ITF​ សៅរ៍-អាទិត្យ

ថ្លែង​ក្រោយ​ក្នុង​ពិធី​ប្រកួត​មិត្តភាព​នោះ​​ដែរ​ លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​បង្វឹក​ក្លឹប​យុវជន​ បាន​ឲ្យ​ដឹង​ថា​ នេះ​ការ​ប្រកួត​មិត្តភាព​ដើម្បី​ផ្លាស់ប្ដូរ​បទ​ពិសោធ​ ដកស្រង់​បច្ចេកទេស​ល្អ​ៗ​ពង្រឹង​សមត្ថភាព​ដល់​យុវជន​ដែល​បាន​ហ្វឹកហាត់​កន្លង​ទៅ។​ មួយ​វិញ​ទៀត​ក៏​ជា​ការ​បង្ហាញ​ដល់​ថ្នាល​ក្មេងៗ​បាន​ទស្សនា​ពី​សមត្ថភាព​សិស្ស​ច្បង​រួម​ទាំង​ និង​ជា​ការ​បង្កើន​ចំណង​មិត្តភាព​រវាង​ក្លឹប​ និង​ក្លឹប​ផង​ និង​សិស្ស​គុន​ទាំង​បាន​ប្រាស្រ័យ​ទាក់ទង​ស្គាល់​គ្នា​ផង​ក្នុង​នាម​ជា​ហ្វឹកហាត់​តេក្វាន់ដូ​ ITF​ ដូច​គ្នា។​

រូបភាពផេកក្លឹបតេក្វាន់ដូ ITF​ សៅរ៍-អាទិត្យ

គ្រូ​តេក្វាន់ដូ​ជើង​ចាស់​ និង​ជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រៅ​តែ​ពី​ការ​ប្រកួត​ហើយ​នោះ​ក៏​មាន​ជា​ការ​តំឡើង​ខ្សែក្រវាត់​ដល់​សិស្ស​គុន​ដែល​បាន​ប្រឡង​ជាប់​នា​ពេល​កន្លង​ទៅ និង​មាន​ការ​ញុំ​​អាហារសម្រន់​ជា​មួយ​គ្រូ​ៗ អាណាព្យាបាល​ ​សិស្ស ​ដែល​ចូលរួម​នៅ​ពេល​នោះ​ផង​​ដែរ។​

រូបភាពផេកក្លឹបតេក្វាន់ដូ ITF​ សៅរ៍-អាទិត្យ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រកួត​មិត្តភាព ​និង​តំឡើង​ខ្សែក្រវាត់​ខាងលើ​នេះ​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ ឆ្នាំ​ ២០២៤​ ដោយ​មាន​កីឡាករ​ កីឡា​ការិនី​ រួម​ទាំង​អាណាព្យាបាល​មាន​ប្រមាណ​ជិត​ ២០០នាក់។​ កម្មវិធី​នេះ​មាន​ការចូលរួម​ដោយ​​ផ្ទាល់​ពី​លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF កម្ពុជា​ រួម​ទាំង​រៀមច្បង​សិស្សគុន​ខ្សែក្រវាត់​ខ្មៅ​ប្រហែល​១០​រូប​ទៀត​ផង​ដែរ៕​

រូបភាពផេកក្លឹបតេក្វាន់ដូ ITF​ សៅរ៍-អាទិត្យ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី