• 2024-12-31 10:10:28
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ហង់ជួន ណារ៉ុន៖​ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ WT អាណត្តិ​ទី៧​

  • 2024-12-31 10:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ WT​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ ខណៈ​ឯកឧត្ដម​ ហង់ជួន ណារ៉ុន បន្ត​ជាប់​ឆ្នោត​ជាប្រធាន​នៅ​អាណត្តិ​ថ្មី​ដើម្បីដឹកនាំ​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​។​

រូបភាពផ្ដល់ជូន

ថ្លែង​ក្នុង​មហាសន្និបាត​ឯកឧត្ដម​ ហង់ជួន ណារ៉ុន បាន​ឲ្យ​ដឹង​ថា​ ដោយអង្គមហាសន្និបាតបោះឆ្នោតគាំទ្រឯកឧត្តម​បន្ត​ធ្វើ​ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ សម្រាប់អាណត្តិទី៧ នេះស្នើសុំឲ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីធ្វើការរួមគា្ន និងដាក់ទិសដៅរៀបចំផែនការអភិវឌ្ឍប្រភេទកីឡាតេក្វាន់ដូ WT ឲ្យបានទូលំទូលាយ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ឲ្យទទួលបានជោគជ័យ។ បន្ថែម​ពី​នេះ​គឺ​ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ខាងមុខរួមទាំងការប្រកួតជាលក្ខណៈអន្តរជាតិនានាឲ្យទទួលបានជោគជ័យផងដែរ។

រូបភាពផ្ដល់ជូន

ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានបណ្តាក្លឹបកីឡាតេក្វាន់ដូ WT ទូទាំងរាជធានី-ខេត្ត បានអញ្ជើញចូលរួមក្នុងពិធីមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ ពេលនេះ។

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ មហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្ដម​ ហង់ជួន ណារ៉ុន ប្រធាន លោកជំទាវ គឹម សេដ្ឋានី អនុប្រធាន ឯ.ឧ បណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ លោក ជាតិ ខេមរា អគ្គហេរញ្ញិក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី