- 2024-12-25 05:43:30
- កីឡាផ្សេងៗ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ពិតជាមោទកភាពជាខ្លាំងចំពោះសមិទ្ធផលមេដាយនៃក្រុមគ្រួសារកីឡាក្រសួងមហាផ្ទៃ
- 2024-12-25 05:43:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ពិតជាមោទកភាពជាខ្លាំងចំពោះសមិទ្ធផលមេដាយនៃក្រុមគ្រួសារកីឡាក្រសួងមហាផ្ទៃ
ចន្លោះមិនឃើញ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួមហាផ្ទៃ ដែលដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤។
ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា នេះជាលើកទី២ ហើយដែលបានជួបជុំជាមួយក្រុមកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃក្នុងនាមឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង។ ឯកឧត្ដមមានចិត្តសោមនស្សរីករាយជាខ្លាំងដែលបានជួបជុំជាមួយមហាគ្រួសារកីឡាក្រសួងមហាផ្ទៃនាឱកាសនោះ។
ប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបន្ថែមថា ឯកឧត្ដមពិតជាមោទកភាពជាខ្លាំងចំពោះសមិទ្ធផលមេដាយជាច្រើនរបស់ក្រុមកីឡាក្រសួងមហាផ្ទៃ ពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ជូនកម្ពុជាដែលមិនធ្លាប់មានជាង ៥០០ឆ្នាំមកហើយ។ ឯកឧត្ដមបានថ្លែងអំណរគុណ និងដឹងគុណចំពោះសម្ដេចក្រឡាហោម រួមទាំងថ្នាក់ដឹកនាំទាំងអស់ដែលបានផ្ដួចផ្ដើមបង្កើតឲ្យមានក្រុមកីឡាក្រសួងមហាផ្ទៃ និងបានឧបត្ថម្ភគាំទ្ររហូតឈានដល់ការទទួលបាននូវសមិទ្ធផល និងកិត្តិយសជាច្រើនទាំងឆាកជាតិ អន្តរជាតិ។
ឯកឧត្ដមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសហព័ន្ធនានាដែលបានបង្កើត ដឹកនាំ និងបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីរហូតមានសមត្ថភាពលេចធ្លោ និងដណ្ដើមបានមេដាយជូនជាតិមាតុភូមិជាបន្តបន្ទាប់។ អរគុណចំពោះការលះបង់ខំប្រឹងប្រែងរបស់ក្រុមកីឡាក្រសួងមហាផ្ទៃ និងសូមបន្តបង្ហាញភាពខ្លាំងរបស់ខ្លួនបន្ថែមទៀត និងដណ្ដើមមុខមាត់ជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខទៀត។
បញ្ជាក់ដែរថា ពិធីជួបជុំ និងសំណេះសំណាលខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងមហាផ្ទៃ។ ពិធីនេះបានការអញ្ជើញចូលរួមជាអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ រួមទាំងប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ៕