- 2024-12-26 03:55:57
- កីឡាផ្សេងៗ
តំណាងអគ្គនាយកដ្ឋានកីឡា៖ កីឡាករ កីឡាការិនីវូស៊ូទាំងអស់ទោះបញ្ចប់ការប្រកួតថ្នាក់ជាតិហើយក្ដី ត្រូវបន្តខំប្រឹងហ្វឹកហាត់ត្រៀមស៊ីហ្គេមនៅថៃទៀត
- 2024-12-26 03:55:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាងអគ្គនាយកដ្ឋានកីឡា៖ កីឡាករ កីឡាការិនីវូស៊ូទាំងអស់ទោះបញ្ចប់ការប្រកួតថ្នាក់ជាតិហើយក្ដី ត្រូវបន្តខំប្រឹងហ្វឹកហាត់ត្រៀមស៊ីហ្គេមនៅថៃទៀត
ចន្លោះមិនឃើញ
តំណាងអគ្គនាយកដ្ឋានកីឡា លោកបណ្ឌិត អ៊ុក ឌីវ៉ង់ ថ្លែងលើកទឹកចិត្ត កីឡាករ កីឡាការិនីវូស៊ូ បន្តខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតបន្ទាប់ពីបញ្ចប់ការប្រកួតជើងឯកជាតិ ឆ្នាំ២០២៤ ដើម្បីត្រៀមការប្រកួតសំខាន់នៅស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃ។
លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងថា កីឡាករ កីឡាការិនីវូស៊ូ ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀតដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួត ស៊ីហ្កេម លើកទី៣៣ នៅប្រទេសថៃ។
លោកបណ្ឌិតលើកឡើងទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាវូស៊ូ ប្រកបដោយបរិយាកាសរីករាយ ស្និទស្នាលយ៉ាងជ្រាលជ្រៅ ក្នុងគោលបំណង លើកកម្ពស់ ការអប់រំ សុខមាលភាព ខាងផ្លូវកាយ ផ្លូវចិត្ត និងបង្កើនបច្ចេកទេសដល់កីឡាករ និងកីឡាការិនី ទាំងអស់ផងដែរ។
បញ្ជាក់ដែរថា សហព័ន្ធកីឡាវូស៊ូកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ របស់ខ្លួនហើយកាលពីថ្ងៃទី២៣ ខែធ្នូ នៅផ្សារទំនើប The PEAK ក្បែរកោះពេជ្រ។ ការប្រកួតនេះដំណើរការចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះមានវិញ្ញាសាធំៗដូចជា ចាងឈាន សាន់ដា និងវិញ្ញាសា ទុយលាន។ ការប្រកួតនេះបានការឧតប្ថម្ភទីកន្លែងប្រកួតដោយផ្សារទំនើប The PEAK៕