• 2022-12-16 06:51:07
  • កីឡា​ផ្សេង​ៗ

ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា៖​ ជាការ​លើកកម្ពស់​បច្ចេកទេស​ឆ្ពោះ​ទៅ​ស៊ីហ្គេម​

  • 2022-12-16 06:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​បើក​ការ​​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ ឆ្នាំ​ ២០២២​ ហើយ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ស្រប​ពេល​ប្រទេស​ចូលរួម​ចំនួន​ ៧​ និង​សរុប​កីឡាករ​ កីឡា​ការិនី​ ១១៥នាក់។​

លោក ខេស៊ី បាណេត​

លោក​ ខេស៊ី​ បាណេត​ អនុ​ប្រធាន​សហព័ន្ធ​លើក​ឡើង​ក្នុង​ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ថា​ កម្មវិធី​ជើងឯក​ចំបាប់​អាស៊ីអាគ្នេយ៍​នេះ​គឺ​ជា​ការ​លើកកម្ពស់​ផ្លូវកាយ-ចិត្ត​ និង​ផ្នែក​បច្ចេកទេស​ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈសម្បត្តិ​ឲ្យ​បាន​ល្អ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ កម្ពុជា​ជា​ម្ចាស់ផ្ទះ​ ឆ្នាំ​២០២៣​ ខាង​មុខ។​

ទិដ្ឋភាពបើក

តំណាង​អ្នក​រៀបចំ​កម្មវិធី​នេះ​រូប​បន្ត​បន្ថែម​ទៀត​ថា​ កម្មវិធី​នេះ​មិន​ត្រឹមតែ​ជា​ការ​ប្រកួត​ប្រជែង​សមត្ថភាព​នោះ​ សន្សំ​បទ​ពិសោធ​នោះ​ទេ​ នា​ឱកាស​នេះ​ក៏​ជា​ចំណង​សាមគ្គីភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​និង​ប្រទេស​ផង​ដែរ។​

ការ​ប្រកួត​ព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​មាន​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២២។​ ប្រទេស​ចូលរួម​សរុប​ ៧​ គឺ​កម្ពុជា​ វៀតណាម​ ថៃ​ ឡាវ​ សិង្ហបុរី​ ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់