• 2022-12-07 07:19:31
  • កីឡា​ផ្សេង​ៗ

កីឡាករ-កីឡា​ការិនី​ កាយសម្ព័ន្ធ​ ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ជាង​ ២០០​លាន​រៀល​ពី​ការ​ប្រកួត​

  • 2022-12-07 07:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​កីឡាករ​ កីឡា​ការិនី​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ រួម​និង​គ្រូ​បង្វឹក​ដែល​ឈ្នះ​មេដាយ​ប្រាក់ ២ និង​សំរឹទ្ធ​ ១គ្រឿង​ បាន​ទទួល​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ចំនួន​ ២៣៦​លាន​រៀល។​

រូបភាពផ្ដល់ជូន

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា​ ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ផ្នែក​ Aerobic gymnastics ជើងឯក​អាស៊ី​ លើក​ទី៧​ គឺ​ធ្វើ​នៅ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី៣១​ ខែ​សីហា​ ដល់ទី៦​ ខែ​កញ្ញា​ ២០២២។​ ក្នុង​នោះ​កម្ពុជា​ឈ្នះ​មេដាយ​ប្រាក់ ២ និង​សំរឹទ្ធ ១។​

រូបភាពផ្ដល់ជូន

ជា​មួយ​គ្នា​នោះ​ដែរ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC ​និង​ជា​អ្នក​តំណាង​ប្រគល់​ថវិកា​ ក៏​បាន​ផ្ដល់​អនុសាសន៍​ដល់​កីឡាករ​ កីឡា​ការិនី​ ទទួល​បាន​ប្រាក់​រង្វាន់​ហើយ​ត្រូវ​ចេះ​ទុកដាក់​ ចាយ​វាយ​ឲ្យ​បាន​ល្អ​ និង​ចេះ​សន្សំសំចៃ។​ ឯកឧត្ដម​បន្ថែម​ទៀត​ថា​ក៏​ភ្លេច​គោរព​ដឹងគុណ​ ចំពោះ​ថ្នាក់ដឹកនាំ​ លោក​គ្រូ​ អ្នក​គ្រូ​ ដែល​នាំ​ឲ្យ​ខ្លួន​មាន​ជោគជ័យ​បែប​នេះ​ និង​បន្ត​ខំប្រឹង​ហ្វឹកហាត់​ទៀត​ដើម្បី​មុខមាត់​ប្រទេសជាតិ​ផង​ដែរ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ កីឡា​កាយសម្ព័ន្ធ​នេះ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ នៅ​ទីស្នាក់ការ​ NOCC​ ដែល​មាន​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ និង​ឯកឧត្ដម​ អ៊ុក​ សិទ្ធិជាតិ​ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់