• 2022-09-08 03:54:47
  • កីឡា​ផ្សេង​ៗ

អតីត​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ចូវ​ សុធារ៉ា៖​ ខ្ញុំ​ក៏​ចង់​មាន​សាច់ឈាម​ស្នង​ចំបាប់​ដែរ​ ប៉ុន្តែ​អាស្រ័យ​លើ​ចិត្ត​កូន​

  • 2022-09-08 03:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ផ្នែក​ចំបាប់​ និង​ជា​ម្ចាស់​មេដាយ​មាស២គ្រឿង​នៅ​ស៊ីហ្គេម​ អ្នក​នាង​ ចូវ​ សុធារ៉ា​ ថា​ខ្លួន​ក៏​ចង់​មាន​សាច់ឈាម​ជា​អ្នក​ស្នង​បន្ត​ផ្នែកីឡា​មួយ​នេះ​ដែរ​ ប៉ុន្តែ​អាស្រ័យ​លើ​ចិត្ត​កូន​ប្រុស​បើ​ស្រឡាញ់​ចូលចិត្ត​ខ្លួន​នឹង​ជំរុញ​ដល់​ការ​ហ្វឹកហាត់​ពី​តូច​ទៅ។​

សុធារ៉ា និងគ្រួសារ

អ្នក​នាង​ ចូវ​ សុធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ ប៉ុន្មាន​សប្ដាហ៍​នេះ​កូន​ប្រុស​ទំនេរ​ពី​ការ​សិក្សា​ក៏​យក​មក​លេង​កន្លែង​ហ្វឹកហាត់​ជម្រើស​ជាតិ​ និង​បង្ហាត់​លេង​បន្តិចបន្តួច​ពី​ក្បាច់​ស្នៀត​របស់​កីឡា​មួយ​នេះ។​ បើ​និយាយ​ពី​អារម្មណ៍​ចង់​ឲ្យ​មាន​អ្នក​បន្ត​ ឬ​ស្នង​ផ្នែក​ចំបាប់​នេះ​ សុធារ៉ា​ គឺ​ចង់​ណាស់​ប៉ុន្តែ​មិន​បង្ខិតបង្ខំ​កូន​ឡើយ​ ពោល​អាស្រ័យ​លើ​ខ្លួន​គេ​ផ្ទាល់។​

ខុម រតនះមុនីសីហរាជ

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ តទៅ​មុខ​ទៀត​ប្រសិន​បើ​កូន​ប្រុស​មាន​ចិត្ត​ស្រឡាញ់​ ចង់​ហ្វឹកហាត់​ចំបាប់​នេះ​ខ្លួន​នឹង​ជួយ​ជ្រោមជ្រែង​ និង​ជំរុញ​ដល់​ការ​ហ្វឹកហាត់​ជា​ពិសេស​គឺ​ឲ្យ​ហាត់​តាំង​តូច​ៗ​នេះ​តែ​ម្ដង។​ ព្រោះ​បណ្ដា​ប្រទេស​ខ្លាំង​ៗ​ផ្នែក​កីឡា​គឺ​ភាគច្រើន​ហ្វឹកហាត់​ពី​ក្មេងៗ​ទៅ​ទម្រាំ​ធំ​ល្អ​ទាំង​បច្ចេកទេស​ មាន​ទាំង​បទ​ពិសោធ​គ្រប់គ្រាន់។​

សុធារ៉ា និងរៀមច្បងផ្សេងៗ

រំលឹក​ដែរ​ អ្នក​នាង​ ចូវ សុធារ៉ា​ ជា​អតីត​ជើង​ខ្លាំង​ផ្នែក​ចំបាប់​របស់​កម្ពុជា​ធ្លាប់​ឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម​ ២គ្រឿង​ ធ្លាប់​ឈ្នះ​មេដាយ​ផ្សេងៗ​ជា​ច្រើន​គ្រឿង​ទៀត​ផង។​ កីឡា​ការិនី​រូប​នេះ​ក៏​ជា​អតីត​អត្តពលិក​កម្ពុជា​បាន​ទៅ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​អង់គ្លេស​ផង​ដែរ។​ សុធារ៉ា​ មាន​ស្វាមី​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ចំបាប់​ និង​យូដូ​ បច្ចុប្បន្ន​មាន​កូន​ប្រុស១នាក់​ ឈ្មោះ​ ខុម រតនះមុនីសីហរាជ មាន​វ័យ​ជិង៣ឆ្នាំ។ អ្នក​នាង ​សុធារ៉ា​ ឥលូវ​ក៏​ជា​គ្រូ​ជម្រើស​ជាតិ​កីឡា​ចំបាប់​របស់​កម្ពុជា​ដែរ៕​

សុធារ៉ា ពេលដឹកនាំចំបាប់នៅស៊ីហ្គេមវៀតណាម

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់