• 2022-08-17 03:54:29
  • កីឡា​ផ្សេង​ៗ

តិច​ហុក ​នៅ​តែ​ខ្លាំង​​​​ឡើង​​វគ្គ​៨​​នាក់​ចុង​​ក្រោយ​ពាន King Snooker Cup 2022

  • 2022-08-17 03:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ថាយ តិច​ហុក ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​របស់​កម្ពុជា បាន​ចូល​រួម​ប្រកួត​ពាន King Snooker Cup 2022 ​បាន​ឡើង​ដល់​វគ្គ​៨​​នាក់​​ចុង​ក្រោយ​ហើយ ជើង​​ខ្លាំង​រូប​នេះ​​ក៏​ជា​បេក្ខភាព​មួយ​រូប​​ ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ឈ្នះ​ជើង​​​ឯក​ពាន​នេះ​​ផង​ដែរ​។

​​ព្រឹត្តិការណ៍ King Snooker Cup 2022 ​ជា​កម្មវិធី​លើក​ទី​១​របស់​របស់​សហព័ន្ធ​​ប៊ីយ៉ា និង​ស្នូកឃ័រ​​​កម្ពុជា​ដែល​រៀបចំ​ឡើង​ ក្រោម​ការ​សហការ​គ្នា​ជា​មួយ​ក្លឹប King Snooker Club ​នៅ​ជ្រោយចង្វា​។ ​លោក​​ ម៉ារ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា ​ការ​ប្រកួត​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់ ព្រោះ​​វា​ជា​​ការ​រៀបចំ​ដើម្បី​ពង្រឹង​វ័យ​កីឡា​ស្នូកឃ័រ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​​​មាន​ភាព​រីក​ចម្រើន​ក្នុង​ទិសដៅ​​ការ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​២០២៣​​ផង​ដែរ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​៨​នាក់​​ចុង​ក្រោយ​ចាប់​​នៅ​រសៀល​ថ្ងៃ​នេះ​ហើយ ដោយ​ធ្វើ​ឡើង​នៅ​ទីតាំង​ខាង​លើ​ ស្រប​ពេល​ដែល ថាយ តិច​ហុក នឹង​ប្រកួត​នៅ​ថ្ងៃ​ស្អែក​។

​​៨​នាក់​ដែល​បាន​ឡើង​​ទៅ​មានដូច​ខាង​ក្រោម​៖ ​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់