• 2022-07-04 03:09:49
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ចំបាប់៖​ អាណត្តិ​ថ្មី​នេះ​​នឹង​ជំរុញ​ខ្លាំង​ដល់​ការ​ហ្វឹកហាត់​ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣

  • 2022-07-04 03:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ សម្រាប់​អាណត្តិ​ថ្មី​នេះ​សហព័ន្ធ​មាន​ផែនការ​ច្រើន​លើ​ការ​ហ្វឹកហាត់​ និង​ការ​ចេញ​ទៅ​ប្រកួត​ដើម្បី​ជំរុញ​បង្កើន​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ឲ្យ​កាន់តែ​ល្អ​ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

លោក ខេស៊ី (រូបភាព NOCC)

លោក​ ខេស៊ី បាណេត​ អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ទិសដៅ​អាណត្តិ​ថ្មី​នេះ​គឺ​សហព័ន្ធ​ផ្ដោត​ខ្លាំង​លើ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេសច្រើន។​ ក្នុង​នោះ​មាន​ ១៦​នាក់​ត្រូវ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន​ និង​កីឡាករ​ប្រមាណ​ ១០នាក់​ទៀត​នឹង​ទៅ​ហាត់​នៅ​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ។​ ក្រៅតែ​ចេញទៅហាត់ហើយនោះក៏មានកម្មវិធី​ប្រកួតកម្រិត​អន្តរជាតិ​ច្រើន​កម្មវិធី​ទៀត។​

អនុប្រធាន​សហព័ន្ធ​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ ឬ​ការ​ហាត់​ជា​មួយ​កីឡាករ​បរទេស​ខ្លាំង​ៗ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ពោល​សមត្ថភាព​មាន​ការ​រីកចម្រើន​ និង​អាច​ទទួល​បាន​បទ​ពិសោធ​ល្អៗ​បង្កើន​សមត្ថភាព។​ ដែល​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​ចំបាប់​អាច​ត្រៀម​ខ្លួន​បាន​ល្អ​ និង​ឆ្ពោះ​ទៅ​ភាព​ជោគជ័យ​នៅ​ស៊ីហ្គេម​ ២០២៣។​

រូបភាព NOCC

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៦​ និង​លើក​ទិសដៅ​អាណត្តិ​ថ្មី​ ឆ្នាំ​២០២១-២០២៥។​ អាណត្តិ​ថ្មី​នេះ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នៅ​ជា​ប្រធាន​ដដែល​ លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​ និង​ កញ្ញា កាង ណុចបវរ អគ្គលេខាធិការ​សហព័ន្ធ៕​

រូបភាព NOCC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់