• 2022-04-06 06:51:20
  • កីឡា​ផ្សេង​ៗ

ចូលរួម​អបអរ​មន្ត្រី​សហព័ន្ធ​ហែល​ទឹក​មួយ​រូប​ត្រូវ​អញ្ជើញ​ធ្វើ​គណៈកម្មការ​ស៊ីហ្គេម​ នៅ​វៀតណាម​

  • 2022-04-06 06:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ នាង​ សូរិទ្ធិយ៉ា​ ត្រូវ​បាន​កោះហៅ​អញ្ជើញ​ចូល​រួម​ជា​មន្ត្រី​គណ:កម្មការ​អន្តរជាតិ​ ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​ លើក​ទី​៣១​ ឆ្នាំ២០២២ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ។​

លោក​ នាង​ សូរិទ្ធិយ៉ា

នេះ​បើ​តាម​ការ​បង្ហោះ​លើ​ហ្វេសបុក​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ គឺ​បាន​បញ្ជាក់​ថា​លោក​ នាង​ សូរិទ្ធិយ៉ា ដែល​ជា​មន្ត្រី​របស់​សហព័ន្ធ​ត្រូវ​បាន​កោះ​អញ្ជើញ​ឲ្យ​ចូលរួម​បំពេញ​ភារកិច្ច​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ។​ នេះ​ក៏​ជា​លើក​ទី២​ ហើយ​សម្រាប់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ដែល​មាន​មន្ត្រី​គណៈកម្មការ​អន្តរជាតិ​ចូលរួម​កាត់ក្ដី​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២លើក​ចុង​ក្រោយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់