• 2022-02-10 03:12:46
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក៖​ វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស​គឺ​ផ្ដោត​ខ្លាំង​លើ​មន្ត្រី​តាម​តំបន់មាន​អាង​ហែល​ទឹក​

  • 2022-02-10 03:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាងសហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ ​វគ្គ​បណ្ដុះបណ្ដាល​គណៈកម្មការ​បច្ចេកទេស​ និង​មន្ត្រី​ដឹកនាំ​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​នេះ​គឺ​ផ្ដោត​សំខាន់​បំផុត​លើ​មន្ត្រី​ដែល​មក​ពី​តំបន់​មាន​អាង​ទឹក​ដូច​ជា​ កំពង់ចាម​ កោះធំ​ ជា​ដើម។​

លោក​ ហែម​ គីរី

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ធ្វើ​ឡើង​មាន​រយៈពេល​៣ថ្ងៃ​ដែល​មាន​​សិក្ខាកាម​ចូលរួម​៣០​នាក់​មក​ពី​មន្ទីរអប់រំ​ខេត្ត​កណ្ដាល​ កំពង់ចាម​ បាត់ដំបង​ និង​មន្ត្រី​នៃ​ក្លឹប​ហែលទឹក​មួយ​ចំនួន​ទៀត។​

គោល​បំណង​នៃ​ការ​បើក​វគ្គ​នេះ​ឡើង​គឺ​ចង់​ពង្រីក​សមាសភាព​ធនធាន​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​ថ្នាក់​ជាតិ​ឲ្យ​មាន​ចំនួន​កើន​ឡើង​តាម​ផែនការ​របស់​សហព័ន្ធ​ដើម្បី​មាន​សមត្ថភាព​ដឹកនាំ​ការ​ប្រកួត​ក្នុង​ស្រុក​ដូច​ជា​កីឡា​ជាតិ​ និង​ស៊ីហ្គេម​ ២០២៣​ ជា​ដើម។​ មួយ​វិញ​ទៀត​គឺ​ផ្ដោត​លើ​មន្ត្រី​នៅ​តំបន់​មាន​អាង​ហែល​ទឹក​ដូច​ជា​ កោះធំ​ កំពង់ចាម​ ខេត្ត​បាត់ដំបង​ និង​រាជធានី​ភ្នំពេញ​តែ​ម្ដង។​ នេះ​ក៏​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​ដែល​សហព័ន្ធ​បាន​បណ្ដុះ​ធនធាន​មន្ត្រី​ក្មេងៗ​ថ្មី​បន្ថែម​។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ដឹកនាំ​ការ​ប្រកួត​ គណៈកម្មការ​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​តី៧​ ដល់​ ៩​ ខែ​កុម្ភៈ​ ២០២២​ នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​ សិក្ខាកាម​ចូលរួម​សរុប​ ៣០​នាក់​មក​ពី​មន្ទីរអប់រំ​ និង​ក្លឹប​មួយ​ចំនួន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់