• 2022-01-05 13:47:40
  • កីឡា​ផ្សេង​ៗ

ទិដ្ឋភាព​សិស្សៗ​ជក់ចិត្ត ​«កម្មវិធី​គុណ​តម្លៃ​អូឡាំពិក»​ ធ្វើ​នៅ​វិទ្យាល័យ​ច្បារអំពៅ​

  • 2022-01-05 13:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី ​«គុណ​តម្លៃ​អូឡាំពិក​ និង​ដំណើរ​ផ្សព្វផ្សាយ​ឆ្ពោះ​ទៅ​ស៊ីហ្គេម»​ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​ប្រារព្ធ​ជា​លើក​ទី៦​ នៅ​ឯ​វិទ្យាល័យ​ច្បារអំពៅ។​

កម្មវិធី​ដែល​រៀបចំ​ដោយ​ NOCC​ នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អប់រំ​ដល់​សិស្សានុសិស្ស​តាម​សាលា​នានា​ឲ្យ​យល់ដឹង​អំពី​កីឡា​ផ្សេងៗ​ ដឹង​ពី​សកម្មភាព​របស់​អូឡាំពិក​ទាំង​ជាតិ​ អន្តរជាតិ​ជា​ដើម។​ មួយ​វិញ​ទៀត​ក៏​ជា​ការ​បញ្ជ្រាប​ព័ត៌មាន​អំពី​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

ខាង​ក្រោយ​ជា​ទិដ្ឋភាព​ចូលរួម​ និង​ភាព​សប្បាយ​រីករាយ​របស់​សិស្សៗ៖​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់