• 2022-01-03 09:38:35
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ហែលទឹក៖​ នឹង​យក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​ការ​អបអរ​សម្ពោធ​អាង​ថ្មី​នៅ​បាត់ដំបង​

  • 2022-01-03 09:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ ដើម្បី​ជា​ការ​អបអរ​សាទរ​ក្នុង​ការ​សម្ពោធ​ឲ្យ​ប្រើប្រាស់​ មណ្ឌល​ហែលទឹក​ខេត្ត​បាត់ដំបង​ គឺ​យក​ការ​ប្រកួត​ថ្នាក់​ជាតិ​ធ្វើ​នៅ​ទីនោះ​តែ​ម្ដង។​

ការប្រកួត​កន្លងទៅ

មណ្ឌល​ហែលទឹក​ខេត្ត​បាត់ដំបង​នេះនឹង​សម្ដោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ចាប់ពី​ថ្ងៃ​ទី៨​ មករា តទៅ។​ សហព័ន្ធ​ប្រកាស​ដំណឹង​ដល់​បណ្ដា​សមាគម​ ក្លឹប​ទាំង​អស់​ដែល​ត្រូវ​ចូលរួម​ប្រកួត​អាច​ដាក់​ពាក្យ​បាន​រហូត​ដល់​ថ្ងៃ​ទី៦។​ ការ​ប្រកួត​មាន​ផ្នែក​បុរស-នារី​ និង​ជន​ពិកា​ថែម​ទាំង​មាន​ការ​ប្រកួត​បាល់​ទឹក​ទៀត​ផង។​

ការ​ប្រកួត​ថ្នាក់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៨​ ដល់​ ១០​ ខែ​មករា​ ឆ្នាំ​២០២១​ នៅ​ក្នុង​សកល​វិទ្យាល័យ​បាត់ដំបង​ ខេត្ត​បាត់ដំបង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់