• 2021-02-01 05:41:49
  • កីឡា​ផ្សេង​ៗ

យ៉ន ​វិច្ឆិកា៖​ វ័យ​១៣​ឆ្នាំ​ទេ​ស៊ី​រាប​ រហូត​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើងឯក​ថ្នាក់​ជាតិ​ប៉េតង់​ ២០២០​

  • 2021-02-01 05:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ ១៣​ឆ្នាំ​ យ៉ន ​វិច្ឆិកា​ បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ដោយ​ឈ្នះ​ការ​ប្រកួត​វិញ្ញាសា​ ១-១​ ជា​បន្តបន្ទាប់​តាំង​ក្នុង​ពូល​រហូត​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ ប៉ុន្តែ​សោកស្ដាយ​ចាញ់​វគ្គ​សំខាន់​នេះ​ទៅ​វិញ​កាល​ពី​ម្សិលមិញ។​

យុវជន យ៉ន វិច្ឆិកា

លោក​ ជួន​ ធឿន​ ប្រតិភូ​កីឡា​ពី​ខេត្ត​ប៉ៃលិន​ បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​សប្បាយ​ចិត្ត​ និង​ទទួល​យក​លទ្ធផល​លេខ២​ នេះ​បើ​ទោះ​ជា​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​មេដាយ​មាស​ក៏​ដោយ​។ ព្រោះ​មើល​ឃើញ​ថា​ យ៉ន ​វិច្ឆិកា​ ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ប៉ុន្មាន​ថ្ងៃ​នេះ។​

ប្រតិភូ​កីឡាករ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ដោយ​សារ​តែ ​វិច្ឆិកា​ មាន​វ័យ​ក្មេង​ និង​នៅ​ខ្ចី​បទ​ពិសោធ​ ជា​ពិសេស​ការ​ឈាន​ដល់​វគ្គ​សំខាន់ៗ​ដូច​ជា​ផ្ដាច់ព្រ័ត្រ​នេះ​ជា​ដើមទើបចាញ់បែប​នេះ។​ វគ្គ​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​មាស​នេះ​លោក​មើល​ឃើញ​ថា​ យ៉ន ​វិច្ឆិកា​ មាន​អារម្មណ៍​ភ័យ​ច្រើន​ និង​អរ​ផង​ព្រោះ​ដឹង​ថា​បើ​ចាញ់​ក៏​បាន​ប្រាក់​បែប​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ប្រមូល​អារម្មណ៍​លេង​មិន​សូវ​ល្អ។​

យ៉ន វិច្ឆិកា (អាវលឿង)និង​ដៃគូ​ប្រកួត

ចំពោះ​ យ៉ន ​វិច្ឆិកា​ ផ្ទាល់​វិញ​បាន​ប្រាប់​ថា​ រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ដែល​បាន​មេដាយ​ប្រាក់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០​ ដែល​ទើប​បញ្ចប់​ការ​ប្រកួត​ម្សិលមិញ​នេះ។​ រឹតតែ​រំភើប​នៅ​ពេល​បាន​លេង​ជូន​ថ្នាក់​ដឹកនាំ​ និង​មាន​អ្នក​ទស្សនា​ច្រើន​។​ យុវជន​វ័យ​ក្មេង​រូប​នេះ​មាន​ក្ដី​ស្រមៃចង់​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​នៅ​ពេល​ខាង​មុខ​ និង​ប៉ង​ចង់​ឈ្នះ​មេដាយ​អន្តរជាតិ​ផង​ដែរ។​

យ៉ន វិច្ឆិកា និង​លោក​ ជួន​ ធឿន

រំលឹក​ដែរ​ថា​ យ៉ន ​វិច្ឆិកា​ ឈ្នះ​មេដាយ​ប្រាក់​លើ​វិញ្ញាសា​ ១-១​ អាយុ​១៥​ឆ្នាំ​ចុះ​ នៃ​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០​ ដែល​បញ្ចប់​ម្សិលមិញ​នេះ។​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០២០​ របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​បាន​បិទ​បញ្ចប់​ហើយ​ម្សិលមិញ​នេះ​ក្រោយ​រៀបចំ​អស់​រយៈពេល​៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៩-៣១​ មករា​ ឆ្នាំ​២០២១៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់