- 2021-01-27 07:48:09
- កីឡាផ្សេងៗ
ស៊ីហ្គេម ចុងឆ្នាំនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គ្រោងបញ្ជូនចៅក្រមអាជ្ញាកណ្ដាល ២រូប
- 2021-01-27 07:48:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេម ចុងឆ្នាំនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គ្រោងបញ្ជូនចៅក្រមអាជ្ញាកណ្ដាល ២រូប
ចន្លោះមិនឃើញ
លោក អ៊ូ រតនា សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ ចុងឆ្នាំនេះសហព័ន្ធវ៉ូវីណាមកម្ពុជា គ្រោងបញ្ជូនចៅក្រម អាជ្ញាកណ្ដាល កម្រិតអន្តរជាតិ ២រូប ទៅចូលរួមកាត់សេចក្ដី។
លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធខាងលើនេះបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល ដែលបានបញ្ចប់ទៅម្សិលមិញនេះ គឺពិតជាមានសារសំខាន់ណាស់ ជាពិសេសការកាត់សេចក្ដីក្នុងកម្មវិធីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០។ វគ្គនេះគឺធ្វើឲ្យសិក្ខាកាមទទួលបានចំណេះដឹងថ្មីៗ សន្សំបទពិសោធជាបណ្ដើរៗ ដើម្បីជាការត្រៀមខ្លួនពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ នៅកម្ពុជា។
សព្វថ្ងៃនេះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា គឺមានអាជ្ញាកណ្ដាល ចៅក្រម កម្រិតអន្តរជាតិ ចំនួន៥នាក់ និងកំពុងបណ្ដុះបណ្ដាលបន្ថែមទៀតផងដែរ។ ចំពោះការប្រកួតស៊ីហ្គេម ចុងឆ្នាំនេះនៅ វៀតណាម កម្ពុជាគ្រោងស្នើសុំបញ្ជូនចៅក្រមកម្រិតអន្តរជាតិ ២រូប ដើម្បីទៅជួយកាត់សេចក្ដីក៏ដូចជាប្រឡូកឲ្យបានច្រើនពង្រឹងសមត្ថភាពឲ្យរឹតតែល្អ។
រំលឹកដែរថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលវគ្គចៅក្រម អាជ្ញាកណ្ដាល រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ ២៦ ខែមករា ឆ្នាំ២០២១ ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ។ សិក្ខាកាមចូលរួម ២៨នាក់ មកពីរាជធានី ខេត្តចំនួន ៩។ ស៊ីហ្គេម លើកទី៣១ នេះនឹងធ្វើឡើងនៅឯប្រទេសវៀតណាម៕