• 2024-04-24 11:28:59
  • បាល់ទាត់

Arteta សរសើរ​ Kai Havertz មិន​ដាច់​ពី​មាត់​ក្រោយ​ Arsenal ឈ្នះ​ Chelsea ៥-០

  • 2024-04-24 11:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ដោយ​ធ្វើ​ការ​សរសើរ​ខ្សែបម្រើ​ Kai Havertz មិន​ដាច់​ពី​មាត់​ក្រោយ​ជួយ​ក្លឹប​លោក​ឲ្យ​ឈ្នះ​ Chelsea នូវ​លទ្ធផល​ ៥-០ ក្របខ័ណ្ឌ​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Arteta បាន​និយាយ​ថា​៖" ខ្ញុំ​ត្រូវ​តែ​និយាយ​ថា​ Kai Havertz បាន​ជួយ​ជ្រោមជ្រែង​គ្រប់​ជំហាន​ក្នុង​ការ​ប្រកួត​មួយ​នេះ​ គឺ​ថា​គេ​ធ្វើ​បាន​ល្អ​ណាស់​ "។

លោក​បាន​បន្ត​ថា​៖" ព្រោះ​តែ​គេ​បាន​ជួយ​រក​បាន​២គ្រាប់​ហើយ​ តែ​នៅ​អាច​ជួយ​បន្ថែម​ធ្វើ​ឲ្យ​មាន​ការ​ស៊ុត​ចូល​បន្ត​បន្ទាប់​ទៀត​។ ធ្វើ​បាន​ល្អ​មែន​ទែន​ "។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ Arsenal យក​ឈ្នះ​ Chelsea ៥-០ ដោយ​ Leandro Trossard ស៊ុត​ចូល​១គ្រាប់​ Ben White ស៊ុត​ចូល​ ២គ្រាប់​ និង​ Havertz នេះ​ស៊ុត​ចូល​២គ្រាប់​។

នៅ​ក្នុង​ការ​ប្រកួត​ Premier League ១០ប្រកួត​ចុង​ក្រោយ​នេះ​ Havertz បាន​ជួយ​ជ្រោមជ្រែង​ Arsenal ខ្លាំង​ដោយ​ស៊ុត​ចូល​៧គ្រាប់​ Assist បាន​៤ដង​ដែល​ធ្វើ​ឲ្យ​ពេល​នេះ​ Arsenal នាំ​មុខ​គេ​ក្នុង​តារាង​ប្រកួត​នេះ​ដែល​មាន​ ៧៧ពិន្ទុ​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់