- 2019-11-04 08:28:33
- កីឡាផ្សេងៗ
អគ្គលេខាធិការសហព័ន្ធរាំ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះកីឡាករ កីឡាការិនី សមត្ថភាពរីកចម្រើនជាងមុនទៀត
- 2019-11-04 08:28:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការសហព័ន្ធរាំ ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះកីឡាករ កីឡាការិនី សមត្ថភាពរីកចម្រើនជាងមុនទៀត
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡារាំ ថាការប្រកួតជើងឯកថ្នាក់ជាតិកាលពីថ្ងៃសៅរ៍កន្លងទៅនេះ កីឡាករ កីឡាការិនីគ្រប់រូបធ្វើការធ្វើធ្ងន់ និងចំណាយពេលច្រើនក្នុងការហ្វឹកហាត់ព្រោះត្រូវប្រកួតរហូតដល់ ២២វិញ្ញាសា។
លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធខាងលើបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះកីឡាករ កីឡាការិនី មានការប្រកួតប្រជែងខ្លាំងមែនទែន ដោយសារតែវិញ្ញាសាកើនឡើងរហូតដល់២២។ ដូច្នេះហើយម្នាក់ៗមានការខំប្រឹងប្រែងខ្លាំង ទាំងការហ្វឹកហាត់ និងការប្រកួតប្រជែងយកជ័យជម្នះ។
អគ្គលេខាធិការរូបនេះលើកឡើងទៀតថា និយាយពីសមត្ថភាពកីឡាករ កីឡាការិនី ចូលរួមវិញមានការរីកចម្រើនជាងមុន បច្ចេកទេស តិចនិកល្អច្រើន។ ក្នុងការប្រកួតនេះក៏មានបេក្ខភាពដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមចុងឆ្នាំនេះទៀតផង។ តំណាងកីឡារាំខាងលើនេះ កត់សម្គាល់ឃើញថាឆ្នាំនេះ មានការជួយទំនុកបម្រុងច្រើនពីសំណាក់ក្រុមហ៊ុនមួយចំនួន ជាពិសេសនោះគឺលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភថវិកា២០០០ដុល្លារ និងតែងតែជួយគ្រប់សកម្មភាពរបស់សហព័ន្ធ។
រំលឹកដែរថា សហព័ន្ធកីឡារាំ បានធ្វើពិធីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ នេះកាលពីរសៀលថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា និងបិទបញ្ចប់វិញនៅយប់ថ្ងៃដដែលផងដែរក្នុងសាលរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។ ការប្រកួតនេះមាន២២វិញ្ញាសា ដែលមានក្លឹបចំនួន៥ចូលរួម និងសរុបកីឡាករកីឡាការិនីទាំងអស់៣៤នាក់៕