- 2019-12-23 04:23:30
- កីឡាផ្សេងៗ
លទ្ធផលលេខ២ ជើងឯកពិភពលោកវ៉ូវីណាម លើកនេះដោយសារសហព័ន្ធមានថ្នាលថ្មីៗ
- 2019-12-23 04:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលលេខ២ ជើងឯកពិភពលោកវ៉ូវីណាម លើកនេះដោយសារសហព័ន្ធមានថ្នាលថ្មីៗ
ចន្លោះមិនឃើញ
ការប្រកួតជើងឯកវ៉ូវីណាមពិភពលោក លើកទី៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅហើយកាលពីថ្ងៃសៅរ៍ ទី២១ ធ្នូ ២០១៩ ខណៈប្រទេសជាប់ លេខ១គឺ វៀតណាម លេខ២ កម្ពុជា និងលេខ៣ អាល់ហ្សេរី។
ឯកឧត្ដម ស៊ូម សារឿន ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា ការប្រកួតជើងឯកពិភពលោក លើកទី៦ ដែលធ្វើឡើងប៉ុន្មានថ្ងៃមុននេះនៅកម្ពុជា គឺជាជោគជ័យធំណាស់សម្រាប់កីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជា តាមរយៈការឈ្នះមេដាយមាសដល់ទៅ ៩គ្រឿង និងឈរលំដាប់លេខ២។
សមិទ្ធផលដែលទទួលបានទាំងនេះគឺដូចទៅនិងការរំពឹងទុករបស់សហព័ន្ធតែម្ដង ព្រោះសហព័ន្ធមានផែនការច្បាស់លាស់ក្នុងការបណ្ដុះបណ្ដាល និងរៀបចំកីឡាករ កីឡាការិនីថ្នាលសម្រាប់ត្រៀមការប្រកួតនានាមិនថាការប្រកួតលើកនេះ ឬការប្រកួតក្នុងឆ្នាំ ២០២៣ នោះទេ។ តាមរយៈជ័យជម្នះដ៏ល្អនេះ ដោយសារតែសហព័ន្ធមានគ្រូល្អៗក្នុងការបង្ហាត់បង្រៀន ជាពិសេសគឺបណ្ដុះបានយុវជនថ្នាលថ្មីៗជាច្រើន រឹតតែអស្ចារ្យនោះគឺពួកគេអាចរកជ័យជម្នះ អាចរកមេដាយក្នុងការប្រកួតនេះថែមទៀតផង។
រំលឹកដែរថា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវ៉ូវីណាម ជើងឯកពិភពលោកលើកទី៦ កាលពីថ្ងៃទី១៦ ដល់ទី២២ ខែធ្នូ ២០១៩ ដែលមានប្រទេសចូលរួមសរុប ២៤។ សម្រាប់កម្ពុជាគឺឈ្នះមេដាយសរុប ៣១គ្រឿង មាស៩ ប្រាក់១០ និងសំរឹទ្ធ១២ គឺស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសចូលរួមទាំងអស់៕