• 2019-06-28 03:50:55
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កង់​ផ្លាស់ប្ដូរ​ក្បាល​ម៉ាស៊ីន​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឡើង​ជា​ប្រធាន​

  • 2019-06-28 03:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ទោចក្រយាន​(កង់)​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​ម្សិលមិញ​នេះ​ ផ្លាស់ប្ដូរ​ក្បាល​ម៉ាស៊ីន​ ឯកឧត្ដម​ ប៉ាន​ សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឡើង​ជំនួស​ឯកឧត្ដម​ នុត​ សាអាន​ ដើម្បី​ដឹកនាំ​សកម្មភាព​បន្ត​នៅ​អាណត្តិ​ថ្មី​នេះ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ ថោង​ ខុន​ តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ មាន​ការ​កោតសរសើរ​ប្រធាន​សហព័ន្ធ​ចាស់​ឯកឧត្ដម​ នុត​ សាអាន​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ និង​ធ្វើ​សកម្មភាព​ជា​ហូរហែ​នា​ពេល​កន្លង​ទៅ​នេះ។​ ឆ្លើយ​តប​ទៅ​និង​ការ​ស្នើ​សុំ​របស់​ឯកឧត្ដម​ នុត​ សាអាន​ ដែល​តែងតែ​សុំ​ជួយ​រក​អ្នក​ដែល​អាច​មក​ជំនួស​ ដើម្បី​បន្ត​ជួយ​ដឹកនាំ​សហព័ន្ធ​ឲ្យ​កាន់​តែ​ល្អ​ និង​រីកចម្រើន​ជាង​នេះ​ទៅ​ទៀត​។ ឥលូវ​នេះ​មាន​ប្រធាន​ថ្មី​ហើយ​ ខណៈ​ឯកឧត្ដម​ផ្ទាល់​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​អ្នក​មាន​មាន​សមត្ថភាព​បែប​នេះ។​

ទិដ្ឋភាពម្សិលមិញ

ចំណែក​ប្រធាន​សហព័ន្ធ​ថ្មីថ្មោង​ឯកឧត្ដម​ ប៉ាន​ សូរស័ក្តិ​ ឲ្យ​ដឹង​ដែរ​ថា​ ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​ថ្មី​នេះ​ និង​គណៈកម្មការ​ប្រតិបត្តិ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ សូម​ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ប្រែង​បន្ត​បេសកកម្ម​នេះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ រីកចម្រើន​តទៅ​មុខ​ទៀត។​ ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។​

ទិដ្ឋភាពម្សិលមិញ

កម្មវិធី​មហាសន្និបាត​វិសាមញ្ញ​របស់​សហព័ន្ធ​ទោចក្រយាន​ ធ្វើ​ឡើង​នា​ល្ងាច​ម្សិលមិញ​នៅ​ឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ មហាសន្និបាត​វិសាមញ្ញ​សម្រាប់​អាណត្តិ​ទី៥​នេះ​គឺ​មាន​រយៈពេល​៤ឆ្នាំ​២០១៨​ ដល់​ ២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម