• 2019-06-04 02:59:50
  • កីឡា​ផ្សេង​ៗ

ម្សិល​មិញ​ បុរស​រ៉ូម៉ានី​ឈ្នះ​ជើង​ឯក​ពិភព​លោកEsport-OC World Cup 2019

  • 2019-06-04 02:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ពិភព​លោក​ OC World Cup 2019 បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ម្សិល​មិញ​ដោយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​រ៉ូម៉ានី​ Alex@ro បាន​ក្លាយ​ជា​ជើង​ឯក។

Alex@ro ឈ្នះ​ជើង​ឯក (ប្រភព៖ gskill)

ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​កោះ​តៃវ៉ាន់​ដែល​មាន​បេក្ខភាព​មក​ពី​ទូទាំង​ពិភព​លោក​ ហើយ​​បាន​ប្រកួត​ជម្រុះ​​ជុំ​ដំបូង​តាម​អនឡាញ​តាំង​ពី​ថ្ងៃ​ទី​​១៣​ ខែ​មីនា​ ដល់​ថ្ងៃ​ទី​១៦​ ខែ​មេសា​ ឆ្នាំ​២០១៩។ ក្រោយ​ពេល​ជ្រើស​រើស​ជើង​ខ្លាំង​បាន​៩​នាក់​ ហើយ​បាន​ប្រកួត​ផ្សាយ​ផ្ទាល់​​រយៈ​ពេល​៣​​ថ្ងៃ​ទើប​រក​ឃើញ​​៣​នាក់​ចុង​ក្រោយ​ដើម្បី​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ។

ជា​លទ្ធផល​ជើង​ខ្លាំង​មក​ពី​ប្រទេស​រ៉ូម៉ានី Alex@ro បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​ OC World Cup 2019 ប្រចាំ​ឆ្នាំ​ លើក​ទី​៦​​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ ១០ ០០០​ដុល្លារ​អាមេរិក​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ទិដ្ឋភាព​ប្រកួត (ប្រភព៖ gskill)

សម្រាប់​អ្នក​ដែល​ជាប់​៩​នាក់​ចុង​ក្រោយ​ សុទ្ធ​តែ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​

  • ជើង​ឯក៖ ទទួល​បាន​ ១០ ០០០​ ដុល្លារ​អាមេរិក​
  • លេខ​២៖ ទទួល​បាន​ ៣ ៥០០​ ដុល្លារ​អាមេរិក​
  • លេខ​៣៖ ទទួល​បាន​ ២ ៥០០ ដុល្លារ​អាមេរិក​
  • លេខ​៤៖ ទទួល​បាន​ ២ ០០០ ដុល្លារ​អាមេរិក​
  • លេខ​៥៖ ទទួល​បាន​ ១ ៨០០ ដុល្លារ​អាមេរិក​
  • លេខ​៦៖ ទទួល​បាន​ ១ ៦០០ ដុល្លារ​អាមេរិក​
  • លេខ​៧៖ ទទួល​បាន​ ១ ៤០០ ដុល្លារ​អាមេរិក​
  • លេខ​៨៖ ទទួល​បាន​ ១ ២០០ ដុល្លារ​អាមេរិក​
  • លេខ​៩៖ ទទួល​បាន​ ១ ០០០ ដុល្លារ​អាមេរិក​
អ្នក​ឈ្នះ​៩​នាក់​ចុង​ក្រោយ (ប្រភព៖ gskill)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់