• 2019-03-20 02:05:26
  • កីឡា​ផ្សេង​ៗ

២​នាក់​ក្នុង​វិស័យ​កីឡា​ជាប់​ក្នុង​ចំណោម​​អ្នក​ដឹក​នាំវ័យក្មេងសកល១២៧នាក់​

  • 2019-03-20 02:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ The Forumof Young Global Leaders បាន​បង្ហាញ​បេត្ខភាព​ «អ្នក​ដឹក​នាំ​សកល​វ័យ​ក្មេង​១២៧​នាក់​»​សម្រាប់​ឆ្នាំ​២០១៩។ ឆ្នាំ​នព​មាន​បេក្ខភាព​ដែល​ពាក់​ព័ន្ធ​នឹង​ដឹក​នាំ​វ័យ​កីឡា​២​នាក់​ក្នុង​ចំណោម​​​បេក្ខភាព​ទាំង​១២៧​នាក់។

លោក​រដ្ឋ​មន្ត្រី​ Syed Saddiq ​អ្នក​ដឹក​នាំ​វ័យ​ក្មេង​​នៅ​តំបន់​អាស៊ាន

លោក Syed Sadding (រូបថត៖ FYGL)

លោក​អាយុ​ទើប​២៦​ឆ្នាំ​​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុវជន​ និង​កីឡា​​​ប្រទេស​ម៉ាឡេស៊ី។​ លោក​រដ្ឋ​មន្ត្រី​វ័យ​ក្មេង​​​​រូប​នេះ​ក៏​ជា​​សមាជិក​សភា​តំណាង​តំបន់​ Muar រដ្ឋ​​ Johore។ ជាង​នេះ​ទៀត​នោះ​ សកម្មជន​នយោបាយ​លេច​ធ្លោ​រូប​នេះ​​សហ​ស្ថាបនិក និង​ជា​ប្រធាន​យុវជន​នៃ​គណបក្ស​នយោបាយ​ BERSATU។ លោក​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ថា​ ជា​​វាគ្មិន​ពិភាក្សា​លេច​ធ្លោ​ និង​ជា​អ្នក​តស៊ូ​មតិ​​ប្រឆាំង​អំពើ​ពុក​រលួយ។ ការ​លះ​បង់​របស់​លោក​គឺ​ដើម្បី​​លើក​កម្ពស់​យុវជន​ក្នុង​វិស័យ​នយោបាយ​។

ម្ចាស់​មេដាយ​មាស​អូឡាំពិក​ Kirsty Coventry អ្នក​ដឹក​នាំ​វ័យ​ក្មេង​នៅ​អាហ្វ្រិក​

លោក​ស្រី Kirsty (រូបថត៖ FYGL)

អតីត​កីឡា​ការិនី​ហែល​ទឹក Kirsty Coventry ជា​រដ្ឋ​មន្ត្រី​ក្រសួង​យុវជន​ កីឡា​ សិល្បៈ​ និង​កម្សាន្ត​ប្រទេស​ស៊ីមបាបវេ។ មុន​ពេល​​កាន់​តំណែង​នេះ​ លោក​ស្រី​​អ្នក​ឈ្នះ​មេដាយ​មាស​ហែល​ទឹក​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ និង​ជា​កីឡា​ការិនី​អូឡាំពិក​របស់​អាហ្វ្រិក​ដែល​ទទួល​បាន​ការ​​កោត​សរសើរ​ខ្លាំង​បំផុត។​

អ្នក​ដឹក​នាំ​វ័យ​ក្មេង​​សកល​១២៧​នាក់ (រូបថត៖ FYGL)

អ្នក​ដឹក​នាំ​វ័យ​ក្មេង​ទាំង​១២៧​នាក់​មក​ពី​ទូទាំង​ពិភព​លោក​នឹង​​មាន​កម្មវិធី​សិក្សា​រយៈ​ពេល​​​៥​ឆ្នាំ​​ដែល​​ជំរុញ​ឲ្យ​អ្នក​ដឹក​នាំ​វ័យ​ក្មេង​សកល​​ទាំង​អស់​នេះ​​ក្លាយ​ជា​បុគ្គល​គំរូ​​ក្នុង​សង្គម។

ក្នុង​ចំណោម​អ្នក​ដឹក​នាំ​​វ័យ​ក្មេង​សកល​ទាំង​១២៧​នាក់​នោះ​គឺ​​​មាន​៩​នាក់​មក​ពី​តំបន់​អាស៊ាន​ដែល​ប្រទេស​ម៉ាឡេស៊ី​មាន​៣​នាក់​ ឥណ្ឌូណេស៊ី​ជាប់​២​នាក់​ សិង្ហបុរី​ជាប់​២​នាក់​ ថៃ​ជាប់​១​នាក់​ និង​កម្ពុជា​ជាប់​​១​នាក់​៕​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់