• 2019-03-17 09:38:11
  • កីឡា​ផ្សេង​ៗ

មិន​សរសើរ​មិន​បាន! បុរស​ខ្មែរ​២នាក់​ជិះ​កង់​៣ពាន់គីឡូម៉ែត្រពីខ្មែរដល់សិង្ហបុរី​

  • 2019-03-17 09:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជិះ​កង់​ជន​ជាតិ​ខ្មែរ​២​នាក់​បាន​ប្រើ​ពេល​រហូត​ដល់​២៥​​ថ្ងៃ​ដើម្បី​ជិះ​កង់​​ពី​ប្រទេស​កម្ពុជា​ទៅ​ដល់​ប្រទេស​សិង្ហបុរី​ដោយ​ជោគជ័យ​។ នេះ​ជា​​​ឯកត្តកម្ម​ថ្មី​មួយ​ដែល​​បុរស​ខ្មែរ​អាច​ធ្វើ​បាន​តាម​រយៈ​កម្លាំង​កាយ​សុទ្ធ​សាធ​ និង​ជា​កត្តា​ជំរុញ​មនុស្ស​ឲ្យ​ព្យាយាម​​ជិះ​កង់​ដើម្បី​សុខភាព។

តាម​ Facebook ឈ្មោះ​ ចន ខារីន បាន​បង្ហោះ​សារ​ និង​រូប​ភាព​ជា​ច្រើន​ថា ៖«៣០០០​គីឡូម៉ែត្រ​ ២៥​ថ្ងៃ​ជា​ឯកត្តកម្ម​ និង​ជា​ការ​លត់​ដុំ​ខ្លួន​​ម៉ា​ slim។ អរគុណ​ដល់​ពុក​ម៉ែ​​បង​ប្អូន​ដែល​តែង​តែ​បាន​លើក​ទឹក​ចិត្ត​​តាម​ផ្លូវ​​ជា​រៀង​មក។ គោល​ដៅ​បាន​បញ្ចប់​ហើយ»។

ដំណើរ​ជិះ​កង់​ដ៏​វែង​ឆ្ងាយ​នេះ​​​គឺ​ប្រើ​ពេល​២៥​ថ្ងៃ​​ដែល​១​ថ្ងៃ​ជិះ​ចម្ងាយ​ប្រហែល​ជា​១០០​គីឡូម៉ែត្រ​​ដែល​សរុប​ចម្ងាយ​ផ្លូវ​៣០០០​គីឡូម៉ែត្រ​ចេញ​ពី​ប្រទេស​កម្ពុជា​ឆ្លង​​កាត់​​ប្រទេស​ឡាវ​ ​ថៃ​ ម៉ាឡេស៊ី​ រហូត​ដល់​ប្រទេស​សិង្ហបុរី។

រូបថត​របស់​លោក ចន ខារីន

កត្តា​នេះ​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ព្យាយាម​ និង​អត់​ធន់​ជា​​មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ ​សម្រាប់​គោល​ដៅ​របស់​ខ្លួន​ និង​​ដើម្បី​សុខភាព​ល្អ​ រាង​កាយ​មាំមួន​ផ្ទាល់​ខ្លួន ហើយ​ក៏​ជា​គំរូ​ដល់​​អ្នក​ដទៃ​ផង​ដែរ៕​​

អ្នក​ជិះ​កង់​ទាំង​ពីរ​នាក់ និង​លោក Sokveng Ngoun (រូបថត៖ Sokveng Ngoun)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់