• 2019-03-15 07:55:48
  • កីឡា​ផ្សេង​ៗ

តេក្វាន់ដូ​ ITF​ អ្នក​ជាប់​ជម្រើស​ជាតិ​ពី​មុនៗ​ បើ​មិន​ពង្រឹង​សមត្ថភាព​គ្មាន​ឱកាស​ជាប់​ទៀត​ដែរ​

  • 2019-03-15 07:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​កុំ​អាង​ខ្លួន​ជា​ម្ចាស់​មេដាយ​កម្រិត​ណា​ ឬ​អតីត​កីឡាករ​ជម្រើស​ជាតិ​ក៏​ដោយ​ បើ​មិន​ខំប្រឹង​ប្រែង​ហាត់​បង្កើន​សមត្ថភាព​ទេ​ កីឡាករ​ក្រោយៗ​គេ​ល្អ​ជាង​នោះ​នឹង​ក្លាយ​ជា​ជម្រើស​ជាតិ​ឆ្នាំ​នេះជំនួសហើយ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​សហព័ន្ធ​របស់​លោក​ ចំពោះ​កីឡាករ​ខ្លាំង​ៗ​ ឬ​ម្ចាស់​មេដាយ​កម្រិត​ណា​ក៏​ដោយ​ ក៏​ត្រូវ​ធ្វើ​ការ​ប្រឡង​សមត្ថភាព​ជា​មួយ​កីឡាករ​ថ្មីៗ​ដូច​គ្នា ​ដើម្បី​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ឆ្នាំ​នេះ​ ត្រៀម​ចេញ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ធំៗ។​

ទិដ្ឋភាពព្រឹកមិញ

ថ្នាក់​ដឹកនាំ​ដែល​សម្ដី​ម៉ាត់​ៗ​រូប​នេះ​បន្ថែម​ទៀត​ថា​ មូលហេតុ​លោក​ធ្វើ​បែប​នេះ​ គឺ​កុំ​ឲ្យ​កីឡាករ​ចាស់​ៗ​ទាំង​នោះ​បាន​ចិត្ត​ ឬ​មិន​សូវ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ ក៏​ដូច​ជា​ធ្លាក់​ចុះ​នូវ​សមត្ថភាព​ ណា​មួយ​ជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ថ្មីៗ​ ប្រសិន​ពួកគេ​មាន​សមត្ថភាព​ត្រូវ​តែ​ជាប់​ជា​ជម្រើស​ជាតិ។​

សកម្មភាពប្រកួត

​ព្រឹក​មិញ​នេះ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ធ្វើ​ពិធី​ប្រឡង​សមត្ថភាព​ជ្រើសរើស​កីឡាករ​កីឡា​ការិនី​ឲ្យ​ជាប់​ជា​ជម្រើស​ជាតិ​ និង​ប្រឡង​ដំឡើង​ដាន់​ខ្សែក្រវាត់​ដល់​សិស្ស​គុន​ រួម​និង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​មួយ​ចំនួន​ផង​ដែរ​ នៅ​ក្នុង​អគារ​ហ្វឹកហ្វឺន​កីឡា​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់