- 2019-03-15 06:51:37
- កីឡាផ្សេងៗ
ជើងឯក ROS KH CUP ពីលេខ១ដល់១៥ មានរង្វាន់ពី១លានដល់២៥លានរៀល
- 2019-03-15 06:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯក ROS KH CUP ពីលេខ១ដល់១៥ មានរង្វាន់ពី១លានដល់២៥លានរៀល
ចន្លោះមិនឃើញ
ការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯក ROS KH Cup រដូវកាលទី១ដ៏ធំសម្បើមមិនធ្លាប់មាននៅប្រទេសកម្ពុជាដែលត្រូវបានរៀបចំក្នុងពិធីពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិនៅរាជធានីភ្នំពេញពីថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩។
ការប្រកួតទទួលបានក្រុមចុះឈ្មោះចូលរួមប្រកួតរហូត៨០០ក្រុម ដែលមួយក្រុមៗមានសមាជិក៤នាក់ និងបានធ្វើការប្រកួតជម្រុះយកចំនួន៧៥ក្រុមដើម្បីប្រកួតក្នុងវគ្គចែកពូលកម្មវិធី 2019 Digital Cambodia នៅមជ្ឈមណ្ឌលកោះពេជ្រ។
ជើងឯកកីឡាអេឡិចត្រូនិកនេះឈ្មោះថា ROS KH Cup Season I សម្រាប់វិញ្ញាសា Rules of Survival ប្រកួតតាមទូរសព្ទដៃដែលមានប្រាក់រង្វាន់សរុបរហូត១០០លានរៀលដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន NetEase(Rules of Survival) ជាអ្នករៀបចំ ព្រមទាំងមានការចូលរួមឧបត្ថម្ភពីធំពី Cellcard និងសហការឧបត្ថម្ភដោយ Oppo និងWing ។
ឆាកដ៏អស្ចារ្យបានរៀបចំរួចរាល់អស់ហើយ។ សម្រាប់ថ្ងៃសុក្រ ទី១៥ ខែមីនានេះដែលជាថ្ងៃទីមួយនៃពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ មានកម្មវិធីចាប់ឆ្នោត កម្មវិធីលេងហ្គេមកម្សាន្ត និងចាប់រង្វាន់ជាច្រើន។ ថ្ងៃសៅរ៍ និងអាទិត្យ ស្អែក ខានស្អែកទើបការប្រកួតចាប់ផ្តើមដំណើរការដែលនឹងធ្វើឲ្យកក្រើកឆាកតែម្តង។ កុំភ្លេចណា! ចូលរួមគាំទ្រ និងកម្សាន្តឲ្យបានច្រើនកុះករ។
ប្រាក់រង្វាន់សរុបមានរហូតដល់១០០លានរៀលខ្មែរ ហើយមានរហូតដល់១៥ក្រុមដែលទទួលបានប្រាក់រង្វាន់។ សូម្បីតែក្រុមចំណាត់ថ្នាក់លេខ១៥ហោចណាស់ក៏ទទួលបានប្រាក់រង្វាន់១លានរៀលដែរ។ នេះពិតជាការប្រកួតដ៏អស្ចារ្យ។
ប្រាក់រង្វាន់ទទួលបានពីលេខ១ដល់លេខ១៥