- 2019-01-20 02:49:22
- កីឡាផ្សេងៗ
ប្លែកអារម្មណ៍! កម្មវិធីម៉ារ៉ាតុងរបស់បារាំង ងើបរត់តាំងពីម៉ោង៤ជិតភ្លឺនៅខេត្តសៀមរាប
- 2019-01-20 02:49:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លែកអារម្មណ៍! កម្មវិធីម៉ារ៉ាតុងរបស់បារាំង ងើបរត់តាំងពីម៉ោង៤ជិតភ្លឺនៅខេត្តសៀមរាប
ចន្លោះមិនឃើញ
ជាទូទៅកម្មវិធីរត់ប្រណាំងម៉ារ៉ាតុងមួយចំនួនធំ គឺធ្វើឡើងនៅព្រឹកព្រលឹមស្រាងៗ ឬនៅពេលថ្ងៃចាប់ផ្ដើមរះពេលព្រឹកតែប៉ុណ្ណោះ ប៉ុន្តែកម្មវិធី Angkor Ultra Trail របស់ជនជាតិបារាំងដែលធ្វើឡើងនៅសៀមរាបម្សិលមិញនេះ កីឡាករ កីឡាការិនីតម្រូវមកដល់កន្លែងរត់មុនម៉ោង៤ទៀបភ្លឺ និងចេញដំណើរប្រកួតម៉ោង៤ត្រឹមគត់តែម្ដង។ វាជារឿងប្លែកអារម្មណ៍មួយសម្រាប់ នៅដែលកីឡាករ កីឡាការិនីទាំងនោះត្រូវរត់ទាំងងងឹត និងរៀបចំភ្លើងមើលផ្លូវដោយខ្លួនឯង ហើយរត់តាមសញ្ញាដែលគេរៀបចំតាមផ្លូវជាស្រេច។
ចំពោះកម្មវិធីរត់ប្រណាំងចម្ងាយឆ្ងាយ និងឆ្លងកាត់ឧបសគ្គខាងលើនេះ គឺមាន៥វិញ្ញាសា ទី១ រត់ចម្ងាយ ១៦គីឡូម៉ែត្រ ទី២ ៣២គីឡូម៉ែត្រ ទី៣ រត់ចម្ងាយ ៤២គីឡូម៉ែត្រ ទី៤ រត់ចម្ងាយ៦៤គីឡូម៉ែត្រ និងទី៥ ចម្ងាយ ១២៨គីឡូម៉ែត្រ។ ដោយឡែកសម្រាប់កីឡាករដែលត្រូវរត់វិញ្ញាសាទី៤ និងទី៥ ត្រូវងើបរត់តាំងពីម៉ោង៤ទៀបភ្លឺដូចគ្នា ប៉ុន្តែចំពោះចម្ងាយ ១២៨ ត្រូវប្រើពេលពីរថ្ងៃទើបបញ្ចប់ ក្រៅពីនោះគឺចប់ និងបំពាក់មេដាយរួចហើយ។
កម្មវិធីរត់ប្រណាំងចម្ងាយឆ្ងាយ ឆ្លងឧបសគ្គ Angkor Ultra Trail នេះធ្វើឡើងរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ ២០ ខែមករា ឆ្នាំ២០១៨ នៅទីលានប្រជល់ដំរី ក្នុងខេត្តសៀមរាប។ នេះជាលើកទី៤ហើយដែលក្រុមជនជាតិបារាំង បានសហការជាមួយក្រសួងទេសចរណ៍ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រារព្ធឡើង។ តោះទស្សនាទិដ្ឋភាព វីដេអូសកម្មភាពអ៊ូអរទាំងនោះ.៕