• 2019-01-07 01:01:37
  • កីឡា​ផ្សេង​ៗ

សាលហ្វឹកហាត់​ថ្មី​ជួយ​សម្រួល​​បាន​ច្រើន​ដល់​សហព័ន្ធ​តេក្វាន់ដូ​ ITF

  • 2019-01-07 01:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​ហ្វឹកហ្វឺនកីឡា​ថ្មី​របស់​ក្រសួង​អប់រំ​ យុវជន​កីឡា​ ដែល​ផ្ដល់​ឲ្យ​សហព័ន្ធ​តេក្វាន់ដូ​ ITF​ នឹង​ជួយ​សម្រួល​បាន​ច្រើន​ដល់​ការ​ហ្វឹកហាត់​ មាន​កន្លែង​ច្រើន​ផ្សេង​គ្នា​ និង​បរិយាកាស​មាន​ផាសុកភាព​តែ​ម្ដង។​

ពេលហ្វឹកហាត់ក្នងសាលថ្មី

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​សិស្ស​គុន​ ITF​ ដែល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ផ្ដល់​សាល​ហ្វឹកហាត់​ថ្មី​ និង​ធំ​ទូលាយ​ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួយ​លើ​ការ​បង្ហាត់​បង្រៀន​សព្វ​បន្ថែម​ទៀត។​ ប្រធាន​សហព័ន្ធ​រូប​នេះ​ក៏​ថ្លែង​អំណរគុណ​ជា​ខ្លាំង​សម្រាប់​កា​ដូរ​នេះ​ កន្លែង​ថ្មី​ធំ​ មាន​បន្ទប់​បែងចែក​សម្រាប់​បុរស​ និង​នារី​ដាច់​ដោយ​ឡែក​គ្នា​ ងាយ​អ្នក​ដែល​ហ្វឹកហាត់​រួម​អាច​ងូតទឹក​ ឬ​ជម្រះ​ខ្លួន​ទីនោះ​តែ​ម្ដង​ដោយ​មិន​ចាំបាច់​ទៅ​ផ្ទះ។​

ចំណែក​លោក​ បាល់​ ជីវ័ន​ គ្រូ​ជំនួយ​ជម្រើស​រើស​ជាតិ​វិញ​ក៏​ឲ្យ​ដឹង​ដែរ​ថា​ សាល​ដែល​ក្រសួង​ផ្ដល់​ជូន​នេះ​ មាន​បន្ទប់​ច្រើន​ ងាយ​ស្រួល​ហ្វឹកហាត់​តាម​វិញ្ញាសា​ ដូច​ជា​បច្ចេកទេស​ពិសេស​គឺ​លោត​បាន​ខ្ពស់​ជាង​មុន​ កន្លែង​កម្ដៅ​សាច់ដុំ​ធំ​អាច​ដាក់​សិស្ស​បាន​ច្រើន​ រីឯ​កន្លែង​សម្រាប់​ហាត់​វិញ្ញាសា​ Power Breaking​ ក៏​មាន​ទៀត។​ កាល​ណា​ធំ​ទូលាយ​បែប​នេះ​ គឺ​អាច​ដាក់​មនុស្ស​បាន​ច្រើន​ បរិយាកាស​ក៏​មិន​អាប់អួ​ដូច​នៅ​កន្លែង​ចាស់​ក្បែរ​អាងទឹក​ដែរ។​

ទិដ្ឋភាពសម្ដែង

បញ្ជាក់​ដែរ​ថា​ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ថ្មី​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គឺ​ស្ថិត​នៅ​ពី​ក្រោយ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ជាប់​និង​របង​ពហុកីឡាដ្ឋាន។​ សម្រាប់​កន្លែង​ថ្មី​នេះ​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​ទៅ​ធ្វើ​ពិធី​បើក​វគ្គ​សិក្សា​ ចៅក្រម​ អាជ្ញាកណ្ដាល​ រួម​ទាំង​ហ្វឹកហាត់​ខ្លះៗ​ហើយ​ ប៉ុន្តែ​ចូល​ទៅ​ហាត់​ជា​ផ្លូវ​ការ​នោះ​អំឡុង​ខែ​មករា​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់