• 2018-11-30 04:27:57
  • កីឡា​ផ្សេង​ៗ

សប្បាយៗ​ ស្អែក​​ប្រណាំង​កង់លក្ខណៈគ្រួសារនៅមុខព្រះលានជល់ដំរី

  • 2018-11-30 04:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹក​ថ្ងៃ​ទី​១​ ខែ​ធ្នូ ឆ្នាំ​២០១៨​​ស្អែក​នេះ​នឹង​មាន​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដែល​មាន​​ទាំង​ប្រភេទ​វិញ្ញាសា​សម្រាប់​គ្រួសារ​នាំ​កូន​ៗ​ ក៏​ដូច​ជា​មិត្តភក្តិ​នាំ​គ្នា​ទៅ​ជិះ​កម្សាន្ត​​​ដើម្បី​ភាព​សប្បាយ​រីក​ និង​សុខភាព​នៅ​​មុខ​ទី​លាន​ជល់​ដំរី​នៃ​​ទឹក​ដី​អច្ឆរិយ​ខ្មែរ​ ក្នុង​ខេត្ត​សៀមរាប។

ព្រឹត្តិការណ៍​ប្រណាំង​កង់​​ដែល​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ Khmer Beverages មាន​៣​ប្រភេទ​វិញ្ញាសា​សម្រាប់​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​គឺ​វិញ្ញាសា​ចម្ងាយ​១៧​គីឡូម៉ែត្រ​ ចម្ងាយ​​៣៧​គីឡូម៉ែត្រ​ និង​ចម្ងាយ​​១១៧​គីឡូម៉ែត្រ។ វិញ្ញាសា​ចម្ងាយ​​៣៧​គីឡូម៉ែត្រ​​​គឺ​អាច​ចូល​រួម​បាន​គ្រប់​គ្នា​ ពិសេស​ក្រុម​គ្រួសារ​​​អាច​នាំ​យក​កូន​ៗ​តូច​-ធំ​ចូល​រួម​ជិះ​កម្សាន្ត​បាន​យ៉ាង​សប្បាយ​រីក​រាយ​បំផុត​ ពី​ព្រោះ​វិញ្ញាសា​នេះ​​មិន​ត្រូវ​ការ​ប្រកួត​ប្រជែង​​ខ្លាំង​ ប៉ុន្តែ​​ដើម្បី​កម្សាន្ត​ សុខភាព សាមគ្គីភាព​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ​ដ៏​អស្ចារ្យ។

ដោយ​ឡែក​វិញ្ញាសា​ចម្ងាយ​​៣៧​គីឡូម៉ែត្រ​​សម្រាប់​អ្នក​ដែល​ធ្លាប់​ជិះ​កង់​ និង​មាន​បទ​ពិសោធ​ ខណៈ​​ចម្ងាយ​១១៧​គីឡូម៉ែត្រ​សម្រាប់​អ្នក​អាជីព​ចូល​រួម​​ប្រកួត​ប្រជែង​កម្រិត​ខ្ពស់។ ​

នេះ​ជា​ព្រឹត្តិការណ៍​ប្រណាំង​កង់​លើក​ទី​១៣​ដែល​រៀប​ចំ​ប្រណាំង​នៅ​​ខេត្ត​សៀមរាប​ និង​ឧបត្ថម្ភ​​ដោយ​ក្រុម​ហ៊ុន​​ Khmer Beverages។ អ្វី​ដែល​ពិសេស​ទៀត​នោះ​​គឺ​ការ​ចូល​រួម​ពី​បង​ប្អូន​ទាំង​អស់​គ្នា​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ដើម្បី​កុមារ​ និង​ដើម្បី​សប្បុរស​ធម៌។

ក្នុង​គោល​បំណង​​ដើម្បី​កុមារ​ផង​ ដើម្បី​សុខភាព​ផង​ និង​ដើម្បី​សាក​កម្លាំង​ជើង​ផង​​នោះ​ រក​ឯ​ណា​បាន​! តោះ​ទៅ​ចុះ​ឈ្មោះ និង​ជិះ​កង់​ដើម្បី​កុមារ​ទាំង​អស់​គ្នា​​នា​ថ្ងៃ​សៅរ៍​ ទី​​១ ខែ​ធ្នូ​ ខាង​មុខ​នេះ។ ជួប​ជុំគ្នា​នៅ​មុខ​ ព្រះ​លាន​ជល់​ដំរី​ ទឹក​ដី​អង្គរ៕

សម្រាប់​ការ​ចុះ​ឈ្មោះ​ និង​ព័ត៌មាន​បន្ថែម៖ ០៧៧ ៣០ ៣៨ ៦០។

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់