• 2018-11-07 03:16:35
  • កីឡា​ផ្សេង​ៗ

កម្មវិធី​​ប្រកួត​​កីឡា​​មិត្ត​ភាព​របស់​និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​ថៃ​ ​ឆ្នាំ​២០១៨ បញ្ចប់​ដោយ​ជោគជ័យ

  • 2018-11-07 03:16:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កម្មវិធី​ប្រកួត​កីឡា​ដើម្បី​រឹតចំណង​មិត្ត​ភាព​រវាង​​និស្សិត​កម្ពុជា និង​និស្សិត​ថៃ​ ត្រូវ​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​​លើ​ទឹក​ដី​ថៃ​​ក្នុង​សកលវិទ្យាល័យ​​ DUP ។

បើ​តាម​លោក ឆេង ច័ន្ទភ័ត្រា ប្រធាន​សមាគម​និស្សិត​ខ្មែរ​ប្រចាំ​សកលវិទ្យាល័យ​ DUP បាន​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​​ពង្រឹង​មិត្ត​ភាព​ គុណភាព សន្តិភាព និង​សាមគ្គី​ភាព រវាង​​និស្សិត​កម្ពុជា ​ដែល​កំពុង​សិក្សា​នៅ​តាម​បណ្ដា​សកល​វិទ្យាល័យ​នានា​​ក្នុង​ប្រទេស​ថៃ។ ព្រឹត្តិការណ៍​នេះ​មាន​៣​ប្រភេទ​កីឡា​គឺ​បាល់ទាត់ បាល់ទះ និង​កីឡា​នារី Chair Ball ។

​លោក​បន្ថែម​ថា កម្មវិធី​ខាង​លើ​បាន​ធ្វើ​ឡើង​យ៉ាង​ជោគជ័យ និង​សប្បាយ​រីករាយ​។ សម្រាប់​លទ្ធផល​​ផ្នែក​បាល់ទាត់​បាន​ទៅ​លើ​សកលវិទ្យាល័យ DUP ផ្នែក​បាល់ទះ​បាន​ទៅ​សកលវិទ្យាល័យ Chulalongkorn និង​ផ្នែក​​កីឡា​នារី Chair Ball បាន​ទៅ​សកលវិទ្យាល័យ Burapha​​។

កម្មវិធី​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ លោក​ស្រី​នាយករង​សកលវិទ្យាល័យ​ DUP និង​និស្សិត​កម្ពុជា​ចំនួន ៣០០​នាក់​។ និស្សិត​ទាំង៣០០​នាក់​មក​ពី​៨​សកលវិទ្យាល័យ​គឺ​ សកលវិទ្យាល័យ DUP, សកលវិទ្យាល័យ Chulalongkorn, សកលវិទ្យាល័យ Burapha, សកលវិទ្យាល័យ Thammasat, សកលវិទ្យាល័យ Mahidol, សកលវិទ្យាល័យ Kasesart, សកលវិទ្យាល័យ Asia Pacific International និង​សកលវិទ្យាល័យ​ Siam International College ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់