- 2018-10-14 04:05:47
- កីឡាផ្សេងៗ
ឡូយកប់! NET MCT កន្លែងសម្រាប់អ្នកចូលចិត្តកីឡា E-Sports
- 2018-10-14 04:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយកប់! NET MCT កន្លែងសម្រាប់អ្នកចូលចិត្តកីឡា E-Sports
ចន្លោះមិនឃើញ
សម្រាប់អ្នកចូលចិត្តកម្សាន្តសប្បាយ និងចង់ក្លាយជាជើងខ្លាំងខាងកីឡា E-Sports ឥលូវនេះលែងបារម្ភហើយ ខណៈក្លឹប NET MCT ថ្មីបំពាក់ដោយឧបករណ៍ទំនើប និងមានម៉ាស៊ីនត្រជាក់ទើបសម្ពោធ បើកជាផ្លូវការម្សិលមិញនៅទួលគោក ដោយមានការសហការជាមួយសហព័ន្ធថែមទៀតផង។
ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ក្លឹប NET MCT ជាដៃគូសហការទី១ របស់សហព័ន្ធក្នុងការជួយលើកស្ទួយវិស័យកីឡាមួយនេះឲ្យរីកចម្រើន និងបានផ្សព្វផ្សាយទូលំទូលាយបន្ថែមទៀត។ មិនត្រឹមតែជាកន្លែងកម្សាន្តនោះទេ ក៏ជាកន្លែងសម្រាប់ជួយដល់កីឡាករក្នុងការហ្វឹកហាត់ត្រៀមចេញទៅប្រកួតកម្មវិធីនានាផងដែរ។
អនុប្រធានរូបនេះជឿជាក់ថា NET MCT E-Sports ជាកន្លែងដែលបណ្ដុះបណ្ដាល និងជាកន្លែងដែលអាចរកបានធនធានកីឡាករជើងខ្លាំងថ្មីៗបន្ថែមទៀត ដើម្បីក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិក្នុងការចេញទៅប្រកួតតំណាងឲ្យកម្ពុជាផងដែរ។
រំលឹកដែរថា ពិធីបើកសម្ពោធក្លឹប NET MCT E-Sports នេះធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅ ផ្ទះលេខ ២៤ ផ្លូវលេខ ៦១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ។ ក្នុងពិធីនោះដែរមានការចូលរួមពីអនុប្រធានសហព័ន្ធ E-Sports និង Gamers ជាច្រើនផងដែរ៕