• 2018-08-15 08:50:09
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កង់​ បាន​ប្រាក់​ឧបត្ថម្ភ​ជាង​ ២ម៉ឺន​ ដុល្លារ​ សម្រាប់​ជួយ​ដល់​ការ​ហ្វឹកហាត់​

  • 2018-08-15 08:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ ធ្វើ​ពិធី​ថ្លែង​អំណរគុណ​ និង​ប្រកាស​ផ្លូវការ​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២៥០០០​ដុល្លារ​ ពី​ក្រុមហ៊ុន​ Khmer Beverages​ សម្រាប់​ផ្គត់ផ្គង់​ទៅ​លើ​ការ​ហ្វឹកហាត់​បន្ថែម​ បន្ទាប់​ពី​រំសាយ​ការ​ប្រមូលផ្ដុំ​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ។​

ឯកឧត្តម​ វង្ស​ ខាន់ពៅ​

ឯកឧត្តម​ វង្ស​ ខាន់ពៅ​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​កញ្ចប់​ថវិកា​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​ខាង​លើ​នេះ​ ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ជួយ​សកម្មភាព​មួយ​ចំនួន​របស់​សហព័ន្ធ​ផ្ទាល់។​ ថវិកា​ទាំង​នេះ​ នឹង​យក​ទៅ​ប្រើប្រាស់​ធ្វើ​ការ​ហ្វឹកហាត់​នានា​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។​

ទិដ្ឋភាពព្រឹកមិញ

បន្ថែម​ពី​នេះ​ទៀត​ សហព័ន្ធ​អាច​មាន​លទ្ធភាព​ឲ្យ​កីឡាករ​ កីឡា​ការិនី​បាន​ហ្វឹកហាត់​រយៈពេល​ពេញ​១ឆ្នាំ​តែ​ម្ដង​ បន្ទាប់​ពី​ការ​រំសាយ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ ចំណែក​កញ្ចប់​ថវិកា​មួយ​ចំនួន​ នឹង​ជួយ​ផ្ដល់​ជូន​កីឡាករ​ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាព​ក្រុម​គ្រួសារ​ផង​ដែរ។​

កង់របស់កីឡាករ

រំលឹក​ដែរ​ថា​ ក្រុម​ហ៊ុន​ Khmer Beverages​ បាន​ឧបត្ថម្ភ​កញ្ចប់​ថវិកា​ចំនួន​ ២៥០០០​ដុល្លារ​ ដល់​សហព័ន្ធ​ទោចក្រយាន​ រយៈពេល​១ឆ្នាំ​ចាប់​ពី​ខែ​មិនា​ ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​ ខែ​មិនា​ ២០១៩។​ កម្មវិធី​ប្រកាសជា​ផ្លូវ​ការ​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៥​ ខែ​សីហា​ ២០១៨​ នៅ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​(NOCC)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់