- 2018-08-10 07:04:45
- កីឡាផ្សេងៗ
កម្ពុជាសង្ឃឹមឡានសាំងអាចយកលទ្ធផលល្អ ក្នុងកម្មវិធី Asia Cross Country Rally 2018
- 2018-08-10 07:04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាសង្ឃឹមឡានសាំងអាចយកលទ្ធផលល្អ ក្នុងកម្មវិធី Asia Cross Country Rally 2018
ចន្លោះមិនឃើញ
លោក ហូ សុទ្ធិគុណ តំណាងក្លឹបការ៉ាកម្ពុជាមានក្ដីរំពឹងថា ប្រភេទឡានសាំង ជាក្ដីរំពឹងដែលកម្ពុជាអាចយកបានលទ្ធផលល្អណាមួយជួនជាតិក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2018 ដែលចាប់ផ្ដើមចេញប្រណាំងពី Pattaya ប្រទេសថៃថ្ងៃទី១៣ ខែសីហា មកបញ្ចប់នៅភ្នំពេញថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។
តំណាងក្លឹបការ៉ាកម្ពុជារូបនេះបានឲ្យដឹងថា ប្រភេទឡានសាំងជាប្រភេទឡានដែលកម្ពុជាមានសមត្ថភាព និងកម្រិតខ្ពស់ ដែលគ្រប់កីឡាករកម្ពុជាកំពុងមានក្ដីរំពឹងអាចទទួលបានលទ្ធផលល្អ។ ប្រទេសចូលរួមមាន ថៃ កម្ពុជា ជប៉ុន ឥណ្ឌូណេស៊ី កូរ៉េ ម៉ាឡេស៊ី ប្រ៊ុយណេ តៃវ៉ាន់ និងអូស្ត្រាលី ដែលសរុបយានយន្ត និងម៉ូតូទាំងអស់មានចំនួន ១២៧ គ្រឿង។ ក្នុងម៉ូតូប្រណាំងមានចំនួន ២៩ គ្រឿង និងឡានប្រណាំង ២៥ គ្រឿង។
លោកបន្ថែមថា កម្ពុជាបញ្ជូនឡានចំនួន ២ គ្រឿង ដើម្បីចូលរួមប្រណាំងគឺមកពីក្រុម ការ៉ា និងក្រុមប្រណាំងម៉ូតូមកពីក្រុម Dara Bike Shop ដែលមានម៉ូតូចំនួន ៤ គ្រឿងទៅចូលរួមប្រកួតលើកនេះ។ លើកនេះជាលើកទី៣ ហើយដែលក្រុម ការ៉ាកម្ពុជាចូលរួមប្រកួតលក្ខណៈផ្លូវការ ដែលគិតចាប់ពីឆ្នាំ២០១៥មកដល់ឆ្នាំ២០១៨។
កាលពីឆ្នាំ២០១៥ ក្រុមប្រណាំងម៉ូតូដណ្ដើមបានលេខ ២ ក្នុងព្រឹត្តិការណ៍ខាងលើនេះដែរ។ ឆ្នាំ២០១៦ ម៉ូតូមិនបានចូលរួម ខណៈផ្នែករថយន្តមិនបានជាប់ចំណាត់ថ្នាក់៕