• 2018-05-17 07:50:35
  • កីឡា​ផ្សេង​ៗ

គ្រូ Yoga​ ចិត្ត​ល្អ តែង​បង្ហាញ​ក្បាច់​ហាត់​ប្រាណ​ពិសេស​ៗដើម្បី​បាន​រាង​ស្អាត

  • 2018-05-17 07:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cherry គឺ​ជា​គ្រូ​បង្ហាត់​ Yoga ​ដ៏​ស្រស់​ស្អាត​ម្នាក់ នៅ​ប្រទេស​ថៃ។ នាង​មាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​បង្ហាត់​ក្បាច់​ហាត់ប្រាណ Yoga នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​លំហាត់​ប្រាណ​បែប​នេះ Cherry មាន​បទពិសោធន៍​ជាង​៣​ឆ្នាំ​​ទៅ​ហើយ។

ក្រៅ​ជា​គ្រូ​លំហាត់​ប្រាណ​ នារី​មាន​រាង​​ស្រលូន​រូប​នេះ​​ក៏​កំពុង​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​នៅ​ថៃ​មួយ​កន្លែង ជាង​១០​ឆ្នាំ​ហើយ​ដែរ។ សម្រាប់​ការ​បង្រៀន Cherry តែង​បង្ហាញ​របៀប​ហាត់​ងាយ​ៗ​ ដើម្បី​ឲ្យ​អ្នក​ទស្សនា​ទាំង​អស់​ងាយ​ស្រួល​ហាត់​នៅ​ផ្ទះ ហើយ​នាង​ក៏​មាន​កន្លែង​សម្រាប់​​បង្ហាត់​សិស្ស​​ផង​ដែរ។ ងាក​ទៅ​មើល​សម្រស់​របស់ Cherry វិញ​​គឺ​មិន​ចាញ់​តារា​ប៉ុន្មាន​ទេ ជា​ពិសេស​មាន​រាង​​ដ៏​សិចស៊ី​ធ្វើ​​នារី​ជា​ច្រើន​ច្រណែន។ នេះ​ជា​ផេក​ហ្វេសប៊ុក​របស់ Cherry

ទស្សនា​សម្រស់​និង​រាង​ដ៏​សិចស៊ី​របស់ Cherry​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់