- 2016-08-02 15:11:41
- ប្រវត្តិ
ដឹងអត់ ប្រកួតអន្តរជាតិដំបូងរបស់ជម្រើសជាតិកម្ពុជានៅពេលណា?
- 2016-08-02 15:11:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ ប្រកួតអន្តរជាតិដំបូងរបស់ជម្រើសជាតិកម្ពុជានៅពេលណា?
ចន្លោះមិនឃើញ
ប្រជាជនខ្មែរជាច្រើនបានដឹងថា ប្រទេសខ្លួនមានក្រុមបាល់ទាត់ជម្រើសជាតិមួយក្រុមដែលត្រូវបានបង្កើតឡើយយូរមកហើយ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា តើការប្រកួតដំបូងលើឆាក អន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជាធ្វើនៅពេលណា និង ក្នុងព្រឹត្តិការណ៍បែបណា?
រូបថតក្រុមកម្ពុជាជំនាន់មុន
តាមឯកសារជាច្រើនបង្ហាញថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៣៣ គឺចំពេលកម្ពុជាស្ថិតក្រោមអាណានិគមរបស់ប្រទេសបារាំង។ លុះមកដល់ឆ្នាំ ១៩៥៦ ទើបក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតជាផ្លូវការលើឆាក អន្តរជាតិលើកដំបូង គឺប៉ះក្រុមជម្រើសជាតិម៉ាឡាយូ (បច្ចុប្បន្នប្រទេសម៉ាឡេស៊ី)។
ការប្រកួតកាលនោះធ្វើនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៥៦ លើវាលស្មៅកីឡដ្ឋាន T.P.C.A Stadium ក្នុងក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡាយូ ក្នុងវគ្គជម្រុះជើងទី១នៃពានរង្វាន់ AFC Cup ឆ្នាំ ១៩៥៦។ ជាលទ្ធផលកាលនោះ កម្ពុជាចាញ់ម្ចាស់ផ្ទះរហូតដល់ ៩ – ២។ ឆ្នាំនោះដែរជាឆ្នាំដំបូងដែលគេបង្កើតពានរង្វាន់ AFC Cup ពានដ៏ធំប្រចាំទ្វីបអាស៊ី។
ក្រុមកម្ពុជាបច្ចុប្បន្ន
ថ្ងៃទី១៨ មីនា ឆ្នាំ១៩៥៦ ពោលគឺនៅក្រោយការប្រកួតមួយថ្ងៃ កាសែត The Straits Times របស់សិង្ហបុរី បានចុះផ្សាយដោយសរសេរចំណងជើងថា “GHANI GETS 7 IN ROUT OF CAMBODIA”។ កាសែតល្បីជាភាសាអង់គ្លេសកាលនោះបានរៀបរាប់ខ្លះៗថា ខ្សែបម្រើប្រយុទ្ធវ័យ ២១ ឆ្នាំ Abdul Ghani Minhat របស់ម៉ាឡាយូ បានក្លាយជាកីឡាករល្អប្រចាំការប្រកួតក្រោយពេលទាត់បញ្ចូលទី ក្រុមកម្ពុជា៧ គ្រាប់ម្នាក់ឯង ពោលគឺនៅនាទី ១៤, ២៥, ៣០, ៣៥, ៤០, ៤៥ និង ៤៨ ខណៈមិត្តរួមក្រុមរបស់គេ Pang Siang Hock រកបាន២គ្រាប់ផងដែរក្នុងនាទី២០ និង៤៩។ ចំណែកឯក្រុមកម្ពុជា វាយបកបាន ២ គ្រាប់វិញនៅក្នុងតង់ទី២ ដោយកីឡាករ ទុយ (Tuy) នាទី ៧០ និង កីឡាករ រ៉េត ភឿន (Reith Peon) នៅនាទី៧១។
ក្រោយមកទៀត ការប្រកួតជើងទី២ របស់កម្ពុជា នៃវគ្គជម្រុះជើងទី២ AFC Cup ធ្វើនៅប្រមាណ២ខែបន្ទាប់ពីជើងទី១ ក្នុងឆ្នាំ១៩៥៦ ដដែល។ លទ្ធផលជើងទី២នោះ ក្រុមម្ចាស់ផ្ទះកម្ពុជា បន្តចាញ់ម៉ាឡាយូ ៣ – ២។ សរុបលទ្ធផលទាំង ២ ជើង កម្ពុជាចាញ់ ម៉ាឡាយូ ៥ –១១៕
ប្រែសម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ newspapers.nl.sg