- 2015-09-29 21:56:12
- ប្រវត្តិ
រំលឹក ឆ្នាំ១៩៧២ ជាពេលបាល់ទាត់កម្ពុជាឈ្នះថៃ ២-០
- 2015-09-29 21:56:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលឹក ឆ្នាំ១៩៧២ ជាពេលបាល់ទាត់កម្ពុជាឈ្នះថៃ ២-០
ចន្លោះមិនឃើញ
១៩៧២ ជាឆ្នាំដែលថៃ ទទួលបានមេរៀនមួយដ៏ជូរចត់ដោយចាញ់ក្រុមកម្ពុជា ២-០ នៅក្នុងពានរង្វាន់ Jakarta Anniversary Tournament ក្រោយពីថៃយកឈ្នះកម្ពុជាក្នុងពានរង្វាន់ Asian Cup បានមួយខែ។ កាលជំនាន់នោះថៃ ពិតជាមានប្រៀបក្នុងពានរង្វាន់ ទ្វីបអាស៊ី(Asian Cup) ដោយសារថៃជាម្ចាស់ផ្ទះ។ ទោះយ៉ាងណា បើតាមការឲ្យដឹងពីលោក ប៉ែន ផាត អតីតខ្សែប្រយុទ្ធប្រវត្តិសាស្ត្រដែលមានរហស្សនាមថា «ពស់កេងកង» នោះគឺថា បាល់ទាត់ថៃមិនជាលើសកម្ពុជាប៉ុន្មានឡើយពោលប្រហាក់ប្រហែលគ្នា។ តាមប្រវត្តិជាក់ស្ដែង ថៃ មិនដែលស៊ីកម្ពុជាលើសពីពីរគ្រាប់ឡើយចាប់តាំងពីឆ្នាំ១៩៧២ ដល់ ១៩៧៤។
ខ្មែរជាប់លេខ៣ពានរង្វាន់ Jakarta Anniversary Tournament កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់ Jakarta Anniversary Tournament1972 នៅប្រទេស ឥណ្ឌូណេស៊ី ក្នុងចំណោម១០ប្រទេសដែលចូលរួម។ ចំណែកឯម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ជាជើងឯកស្របពេល កូរ៉េខាងត្បូង បានត្រឹមលេខ២។ ដោយឡែក មីយ៉ាន់ម៉ា ធ្លាក់ទៅលេខ៤ ដោយចាញ់កម្ពុជារហូតដល់ ០-៤ ឯណោះ។
ពានរង្វាន់ នេះជាពេលដែល ថៃ ធ្លាប់ភ្លក់រស់ជាតិចាញ់ ០-២ នៅក្នុងវគ្គជម្រុះ។ ពេលនោះ សូម្បីតែ សិង្ហបុរី មិនមែនជាដៃគូរបស់ខ្មែរទេ ដោយ ខ្មែរលត់ សិង្ហបុរី ៣-០ នៅថ្ងៃទី០៦ មិថុនា ១៩៧២ ហើយ លត់ហ្វីលីពីន ៤-០ ទៀត។ សម្បត្តិត្រឹមកូរ៉េខាងត្បូង ខ្មែរចាញ់ត្រឹមតែ ២គ្រាប់ ប៉ុណ្ណោះ។ ចុះឥឡូវ នេះគឺខុសពីមុនបន្តិច។ ប្រទេសដែលចូលរួមប្រកួតនេះមាន ថៃ កម្ពុជា កូរ៉េខាងត្បូង ហ្វីលីពីន សិង្ហបុរី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី ស្រីលង្កា និង ឡាវ។
ពានរង្វាន់ Asian Cup 1972 កម្ពុជា ចាញ់ ថៃ ដោយការស៊ុតបាល់ប៉េណាល់ទី ៥-៣ បន្ទាប់ពីទាត់ស្មើ ២-២ ក្នុងរយៈពេល ៩០នាទី។ ឆ្នាំនេះក៏ជាប្រវត្តិសាស្ត្រដ៏ ល្អ សម្រាប់ប្រទេសថៃ ផងដែរ នៅក្នុង ទ្វីបអាស៊ី។ ដូច្នេះ ខ្មែរជាប់លេខ៤ ខណៈ ថៃ ជាប់លេខ៣ ក្រោយឈ្នះកម្ពុជា។
នៅក្នុងវគ្គជម្រុះពានរង្វាន់ Asian Cup 1972 ក្រុមជម្រើសជាតិកម្ពុជា ទាត់ស្មើ ១-១ជាមួយក្រុមថៃ។ បន្ទាប់មក កម្ពុជាស្ថិតនៅពូល 1A ដែលមានពីរក្រុមផ្សេងទៀត ម៉ាឡេស៊ី និង ហុងកុង ខណៈ ថៃ ស្ថិតនៅពូល 1B ដែលមានក្រុម ឥណ្ឌូណេស៊ី និង ប៊្រុយណេ។ ទីបំផុតមានតែ ខ្មែរ និង ថៃប៉ុណ្ណោះដែលឡើងដល់វគ្គបន្តនៃពានរង្វាន់ Asian Cup 1972។
ខ្មែរ ជាប់លេខ៤ ពានរង្វាន់ King’s Cup 1974 កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់ King’s Cup 1974 ដោយចាញ់ក្រុម ម៉ាឡេស៊ី ០-៣ ក្នុងវគ្គដណ្ដើមយកចំណាត់ថ្នាក់លេខ៣និងលេខ៤នៅថ្ងៃទី ២០ ធ្នូ ១៩៧៤។ តែអ្វីដែលគួរឲ្យស្ដាយនោះ ខ្មែរចាញ់ ថៃនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ០-១ នៅថ្ងៃទី ១៨ ធ្នូ ១៩៧៤។ នេះជាហេតុធ្វើឲ្យក្រុម ខ្មែរ ទៅជួប ម៉ាឡេស៊ី។
ជើងឯកនៃ ពានរង្វាន់នេះបានទៅលើ ក្រុមកូរ៉េខាងត្បូង ហើយ លេខ២ បានទៅលើម្ចាស់ផ្ទះថៃ។ ពានរង្វាន់នេះមានប្រទេស៨ ដូចជា កូរ៉េខាងត្បូង វៀតណាម Makassar កម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ។
ប្រវត្តិជួបគ្នានៅ ទសវត្សរ៍៧០ |
|||
ថ្ងៃខែឆ្នាំ |
ក្រុម | ពានរង្វាន់ |
ទីកន្លែង |
២១ ឧសភា ១៩៧១ |
ខ្មែរ ១-១ ថៃ |
ជម្រុះ Asian Cup 1972 |
ថៃ |
០១មិថុនា ១៩៧២ |
ខ្មែរ ២- ៤ ថៃ |
ជម្រុះAsian Cup 1972 (ជាប់ដោយស្វ័យប្រវត្តិ) |
ថៃ |
19 ឧសភា១៩៧២ |
ខ្មែរ ២(៣)- (៥) ថៃ Pen (3-5) |
ចំណាត់ថ្នាក់លេខ៣ |
ថៃ |
០៨ មិថុនា ១៩៧២ |
ខ្មែរ ២- ០ ថៃ |
1972 Jakarta Anniversary Tournament |
ឥណ្ឌូណេស៊ី |
០៥ ឧសភា ១៩៧១ |
ខ្មែរ ៣- ៤ ថៃ |
1971 President's Cup |
ឥណ្ឌូណេស៊ី |
២៤ កញ្ញា ១៩៧២ |
ខ្មែរ ០- ០ ថៃ |
1972 President’s Cup |
ឥណ្ឌូណេស៊ី |
១៨ ធ្នូ ១៩៧៤ |
ខ្មែរ ០- ១ ថៃ |
1974 King’s Cup |
ថៃ |
ប្រវត្តិជួបថៃចាប់ពីឆ្នាំ១៩៩៥ បន្ទាប់ពីបានអានប្រវត្តិត្រួសៗជុំវិញប្រវត្តិខ្មែរប៉ះថៃកាលទសវត្សរ៍ឆ្នាំ៧០នោះ ឥឡូវងាកមកកាន់ប្រវត្តិជួបគ្នាកន្លងមកដែលខ្មែរ ប៉ះថៃ តាំងពីឆ្នាំ១៩៩៥មក។
ថ្ងៃខែឆ្នាំ |
ក្រុម |
ពានរង្វាន់ |
ទីកន្លែង |
២ ធ្នូ ឆ្នាំ១៩៩៥ |
U23 កម្ពុជា ០-៩ U23ថៃ |
ស៊ីហ្គេមលើកទី១៨ |
ថៃ |
១២តុលា ១៩៩៧ |
U23 កម្ពុជា ០-៤ U23ថៃ |
ស៊ីហ្គេមលើកទី១៩ |
ឥណ្ឌូណេស៊ី |
២៩ វិច្ឆិកា ២០០៥ |
U23 កម្ពុជា ០-១ U23ថៃ |
ស៊ីហ្គេមលើកទី២៣ |
ហ្វីលីពីន |
៤ ធ្នូ ២០០៧ |
U23 កម្ពុជា ០-៨ U23ថៃ |
ស៊ីហ្គេមលើកទី២៤ |
ថៃ |
៤ ធ្នូ ២០០៩ |
U23 កម្ពុជា ០-៤ U23ថៃ |
ស៊ីហ្គេមលើកទី២៥ |
ឡាវ |
១១ វិច្ឆិកា ២០១១ |
U23 កម្ពុជា ០-៤ U23 ថៃ |
ស៊ីហ្គេម លើកទី ២៦ |
ឥណ្ឌូណេស៊ី |
១៦ ធ្នូ ២០១៣ |
U23 កម្ពុជា ០-០ U23 ថៃ |
ស៊ីហ្គេម លើកទី២៧ |
មីយ៉ាន់ម៉ា |
២២ មីនា ២០១៥ |
U22 កម្ពុជា ១-២ U23 ថៃ |
AFC U22 |
ថៃ |
អត្ថបទ៖ ឆន ទិត្យ