
- 2019-10-29 01:00:00
- ព័ត៌មាន
ឈប់ផឹកបកទៅ Gym ធានាទទួលបានអត្ថប្រយោជន៍ទាំង១០នេះ
- 2019-10-29 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ផឹកបកទៅ Gym ធានាទទួលបានអត្ថប្រយោជន៍ទាំង១០នេះ
ចន្លោះមិនឃើញ
ការទទួលទានសុរាមិនមានជារឿងខុសឡើយប្រសិនបើអ្នកពិសាក្នុងកម្រិតត្រឹមត្រូវ។ ប៉ុន្តែប្រសិនទទួលទានរហូតដល់លក្ខណៈញៀនវានឹងផ្ដល់ផលប៉ះពាល់ច្រើនដល់សុខភាព។ ពេលវេលាមិនទាន់ហួស ប្រសិនបើអ្នកបោះបង់កែវស្រា ចាប់យកការ Gym នោះធានានឹងទទួលបានអត្ថប្រយោជន៍១០ខាងក្រោម៖
១. ការ Gym អាចធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តជាងមុន។ ពេលដែលអ្នកធ្វើលំហាត់ប្រាណ អាចបង្កើតអរម៉ូន endorphins ដែលគេដឹងថា វាអាចជួយបង្កើតអារម្មណ៍វិជ្ជមាននិងកាត់បន្ថយអារម្មណ៍ឈឺចាប់។
២. ជួយឲ្យអ្នកបញ្ចុះគីឡូ។ ការសិក្សាមួយចំនួនបានបង្ហាញថា ភាពអសកម្មគឺជាកត្តាចំបងក្នុងការឡើងទម្ងន់និងធាត់។ ដូច្នេះប្រសិនបើរាងកាយរបស់អ្នកធ្វើចលនា នោះវានឹងឡើងកម្ដៅ ហូរញើស អាចជួយកាត់បន្ថយគីឡូបាន។
៣. Gym ជួយឲ្យសាច់ដុំនឹងឆ្អឹងរឹងមាំ។ សកម្មភាពរាងកាយដូចជាការលើកទម្ងន់អាចជួយជំរុញការកសាងសាច់ដុំនៅពេលដែលភ្ជាប់ជាមួយនឹងការញ៉ាំប្រូតេអ៊ីនគ្រប់គ្រាន់។
៤. ជួយបង្កើនថាមពល។ ជាការពិតពេលដែលអ្នកចាប់ផ្ដើម Gym ពីមួយថ្ងៃទៅមួយថ្ងៃអ្នកនឹងមានអារម្មណ៍លើខ្លួនឯងថាមានថាមពលខ្លាំងប្លែកខុសពីធម្មតា។
៥. វាអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ
៦. ជួយថែរក្សាសុខភាពស្បែក។ ស្បែករបស់អ្នកអាចរងផលប៉ះពាល់ដោយបរិមាណស្ត្រេសអុកស៊ីតកម្មនៅក្នុងខ្លួន។ការ Gym ទៀងទាត់ អាចបង្កើតផលិតកម្មរាងកាយរបស់អ្នកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ធម្មជាតិដែលជួយការពារកោសិកា។
៧. ជួយដល់សុខភាពខួរក្បាលនិងការចងចាំ
៨. ជួយឲ្យអ្នកគេងលក់ស្រួល និងការសម្រាក
៩. ជួយកាត់បន្ថយការការឈឺចាប់រ៉ាំរ៉ៃ។ ការឈឺចាប់រ៉ាំរ៉ៃអាចធ្វើឱ្យចុះខ្សោយប៉ុន្តែការធ្វើលំហាត់ ប្រាណពិតជាអាចជួយកាត់បន្ថយវាបាន។
១០. Gym ជួយជំរុញដល់ចំណង់និងសុខភាពផ្លូវភេទ៕