• 2024-12-10 07:51:28
  • ព័ត៌មាន

គ្រូធំ Real Madrid ហាក់មិនមានជំនឿចិត្តលើកូនក្រុម ខណៈការឆ្លងទៅវគ្គ ១៦ក្រុម ពាន UCL កំពុងស្រពិចស្រពិល

  • 2024-12-10 07:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការទូទៅរបស់ក្រុមស្តេចស Real Madrid លោក Carlo Ancelotti មានជំនឿចិត្តថា ក្រុមរបស់លោក នឹងមិនអាចរក្សាតំណែងជាក្រុមកំពូលទាំង ៨ (Top 8) ក្នុងចំណោមក្រុមទាំង ៣៦ ដែលកំពុងប្រជែងគ្នានៅក្នុងពានរង្វាន់ Champions League។

លោក Carlo ហាក់មិនមានជំនឿចិត្តលើកូនក្រុម ខណៈដែល Real Madrid ក្នុងនាមជាក្រុមដែលការពារតំណែងជើងឯកទ្វីបអឺរ៉ុប Champions League បានបរាជ័យ ៣ ដង ក្នុង ៤ ប្រកួតចុងក្រោយនេះ។ ក្នុងករណី ស្តេចស មិនអាចរក្សាតំណែងជាក្រុមកំពូលទាំង ៨ បានទេ នោះពួកគេនឹងត្រូវលេងវគ្គ Playoff ២ជើង ដើម្បីមានឱកាសឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

Real Madrid រកបានតែ ៦ ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ៥លើក ក្នុងពានកំពូលទ្វីបអឺរ៉ុប។ ប្រកួតបន្ទាប់ពួកគេនឹងត្រូវជួបជាមួយក្រុមមកពីលីកកំពូលអ៊ីតាលី Serie A គឺ Atalanta នៅវេលាយប់ម៉ោង ៣ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១១ ធ្នូ ២០២៤។

នៅសល់តែ ៣ ប្រកួតទៀតនៅក្នុងដៃ លោក Carlo Ancelotti ដាក់គោលដៅត្រូវតែឈ្នះប្រកួតដែលនៅសេសសល់។ ប៉ុន្តែ Atalanta ជាក្រុមមួយ Real Madrid មិនអាចមើលស្រាលបានជាដាច់ខាត ត្បិតក្រុមមកពីអ៊ីតាលីមួយនេះ កំពុងឈរលេខ ៥ នៅក្នុងតារាង Champions League និងមាន ១១ពិន្ទុ នៅក្នុងដៃ៕

ប្រភព៖ CNA ប្រែសម្រួល ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី