- 2025-01-09 03:09:23
- ព័ត៌មាន
ថ្នាក់ដឹកនាំផ្នែកកីឡានៅកម្ពុជា ប្រាប់កត្តាសំខាន់ និងកំណើនអ្នករត់ប្រណាំងកើនឡើងជាបន្តបន្ទាប់
- 2025-01-09 03:09:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំផ្នែកកីឡានៅកម្ពុជា ប្រាប់កត្តាសំខាន់ និងកំណើនអ្នករត់ប្រណាំងកើនឡើងជាបន្តបន្ទាប់
ចន្លោះមិនឃើញ
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្រាប់ពីកត្តាសំខាន់ៗមួយចំនួន និងកំណើនអ្នកចូលរួមរត់ប្រណាំងពិសេស Angkor Ultra Trail កើនឡើងជាបន្តបន្ទាប់នោះគឺកម្រិតនៃការរៀបចំបានល្អ ខណៈប្រទេសជាតិមានសន្តិភាពទើបបរទេសតែងតែមកចូលរួម។
ឯកឧត្ដម ថោង ខុន ប្រធាន NOCC បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងនៅកម្ពុជារយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីផ្ទុះជំងឺកូវីដរួចមកនេះមានកំណើនអ្នកចូលរួមកាន់តែច្រើនឡើងៗជាបន្តបន្ទាប់។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លើកទី៨ ឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមកើនឡើងច្រើនរហូតជាង ១០០០នាក់មកហើយ។
ថ្នាក់ដឹកនាំផ្នែកកីឡានៅកម្ពុជាខាងលើនេះលើកឡើងទៀតថា កត្តាសំខាន់នាំឲ្យមានកំណើនអ្នករត់កើនឡើងជាបន្តបន្ទាប់ដោយសារគណៈកម្មការរៀបចំ ភាគីពាក់ព័ន្ធទាំងអស់រួមទាំងអាជ្ញាធរសុទ្ធបំពេញតួនាទី រៀបចំសម្រួលដល់ការរត់បានដោយរលូនល្អ និងផ្តល់ទំនុកចិត្តដល់អ្នកចូលរួម។ មួយវិញទៀតកត្តាសុខសន្តិភាពរបស់កម្ពុជាជាផ្នែកទាក់ទាញដល់អ្នករត់បរទេសងាកមកចូលរួមផងដែរ ស្របពេលដែលសម្រស់ដ៏ស្រស់ស្អាតរបស់អង្គរវត្តត្រូវបានផ្សព្វផ្សាយបន្តពីមាត់មួយទៅមាត់មួយតាមរយៈការអ្នកធ្លាប់ចូលរួមឆ្នាំមុនៗផង។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្តរជាតិអង្គរ លើកទី៨ ឆ្លងកាត់ឧបសគ្គ (Angkor Ultra Trail) នេះនឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ដល់ ១៩ ខែមករា ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាប។ ចំពោះវិញ្ញាសារួមមាន 100Km 64Km 42Km 32Km 18Km និង 8Km។ អ្នកចុះឈ្មោះចូលរួមបានប្រមាណជាង ១៣០០នាក់មកហើយដែលមកពីជាង៤០ប្រទេស៕