• 2024-09-18 07:15:00
  • ព័ត៌មាន

មុន​ពេល Man City ប៉ះ Inter ​​យប់​នេះ Pep ជឿ​ថា Haaland នឹង​ស៊ុត​ចូល​ទៀត​

  • 2024-09-18 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Haaland បាន​ចុះ​កុង​ត្រា​ផ្ទេរ​ពី​ Borussia Dortmund កាល​ឆ្នាំ​២០២២​​ ក្រោយ​​មក​ដល់​ទឹក​ដី​អង់គ្លេស​​គេ​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​​​មិន​សំចៃ​ជើង ​គិត​មក​ដល់​រដូវ​កាល​នេះ​បើក​ឆាក​មក​៤​ប្រកួត​នៅ English Premier League ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ ន័រវែស ស៊ុត​បាន ​៩​គ្រាប់​ហើយ​​​ និង​ស៊ុត​​បាន​៣​គ្រាប់​ក្នុង​មួ​យ​ប្រកួត​ចំនួន ២​លើក​​។​

​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​​កំពុង​ឆ្ពោះ​ទៅ​រក​​ការ​ស៊ុត​បាន​១០០​គ្រាប់​ឲ្យ​មេឃ​ខៀវ​ ខណៈ​ដែល​បច្ចុប្បន្ន​គេ​ស៊ុត​បាន ​៩៩​គ្រាប់​ហើយ​​ក្នុង​ការ​ប​ង្ហាញ​ខ្លួន​សរុប​​​១០៣​ប្រកួត​។ ​នៅ​ពេល​ដែល​សួរ​​​​ក្នុង​សន្និសីទ​កាសែត​​ពី​ការ​ប្រកួត​ទល់​ក្រុម Inter Milan ក្នុង​ពាន​រង្វាន់ UEFA Champions League ​ទៅ​កាន់ Pep ​លោក​បាន​ឆ្លើយ​មក​ទាំង​ភាព​ភ្ញាក់ផ្អើល​ ពី​​សមត្ថភាព​នៃ​ការ​ស៊ុត​របស់​ Haaland ។

​«​ខ្ញុំ​មិន​រំពឹង​ខ្ពស់​​ដូច​​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​ទេ​ ៣​គ្រាប់ ឬ​២​គ្រាប់​នៅ​គ្រប់​ការ​ប្រកួត​នោះ​ទេ​ ប៉ុន្តែ​វា​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ចំណុច​នោះ​​។ ខ្ញុំ​ដឹង​ច្បាស់​ពី​សមត្ថភាព​របស់​ Haaland​ ​ហើយ​រដូវ​កាល​នេះ​មើល​ទៅ​វា​ក៏​មិន​ខុស​​អី​​ពី​រដូវ​កាលមុន​​ដែរ​​​ពី​ការ​ស៊ុត​បញ្ចូល​ទី​របស់ Haaland ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ពិត​ជា​ល្អ​ណាស់​សម្រាប់​ការ​លេង​នា​ពេល​បច្ចុប្បន្ន​»។

​ក្នុង​កា​រ​ប្រកួត​យប់​នេះ​ Pep ​មើល​​ឃើញ​ថា Inter ជា​ក្រុម​ខ្លាំង​ ហើយ​សរសើរ​ក្រុម​នេះ​ថា​លេង​ល្អ​ ដ្បិត​​ក្រុម​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​មួយ​នេះ​បាន​យក​ឈ្នះ Inter Milan ១-០ ​កាល​ឆ្នាំ២០២៣​ដើម្បី​លើក​ពាន UCL ៕ ​​​​

ប្រភព៖ BBC Daro Ly

មតិយោបល់