- 2018-06-13 23:40:06
- ប្រវត្តិ
PSG ត្រូវលក់កីឡាករម្នាក់តម្លៃ៦០លានអឺរ៉ូចុងខែនេះព្រោះច្បាប់មួយរបស់ UEFA
- 2018-06-13 23:40:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PSG ត្រូវលក់កីឡាករម្នាក់តម្លៃ៦០លានអឺរ៉ូចុងខែនេះព្រោះច្បាប់មួយរបស់ UEFA
ចន្លោះមិនឃើញ
Paris St-Germain ដាច់ខាតត្រូវលក់កីឡាករម្នាក់ចេញដែលមានតម្លៃ៦០លានអឺរ៉ូឲ្យបាននៅចុងខែមិថុនានេះបើចង់រួចផុតពីការពិន័យ។
ការតម្រូវដូច្នេះដោយសារច្បាប់តុល្យភាពហិរញ្ញវត្ថុ ហៅកាត់ FFP មិនអនុញ្ញាតឲ្យក្លឹបបាល់ទាត់អាជីពណាចាយលុយច្រើនហួសហេតុពេកទេព្រោះវាអយុត្តិធម៌សម្រាប់ក្លឹបតូចៗដែលមានធនធានហិរញ្ញវត្ថុមិនរឹងមាំ។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ UEFA បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើការដោះដូរកីឡាកររបស់ PSG បន្ទាប់ពីក្លឹបនេះបានចំណាយលុយ ២២២លានអឺរ៉ូទិញ Neymar និងជាង១០០លានអឺរ៉ូផ្សេងទៀតទិញKylian Mbappe។
ច្បាប់តុល្យភាពហិរញ្ញវត្ថុបង្កើតឡើងក្នុងឆ្នាំ២០១៣ដោយស្ថាប័នក្បាលម៉ាស៊ីនបាល់ទាត់ទ្វីបអឺរ៉ុបតម្រូវឲ្យក្លឹបនីមួយៗមានការចំណាយ និងចំណូលស្មើគ្នា។
មានក្លឹបជាច្រើនធ្លាប់រងគ្រោះដោយសារច្បាប់នេះនាពេលកន្លងមកដូចជា Galatasaray របស់ទួរគីត្រូវពិន័យ ៦លានអឺរ៉ូ និងមានពេលដល់ឆ្នាំ២០២២ដើម្បីធ្វើឲ្យចំណូលចំណាយលើការដោះដូរមានភាពស្មើគ្នាឡើងវិញ។ Marseille របស់បារាំង និង Maccabi Tel Aviv របស់អ៊ីស្រាអែលសុទ្ធតែត្រូវពិន័យលើមូលហេតុដូចគ្នានេះ៕