- 2018-05-25 03:36:42
- ប្រវត្តិ
ទោះឈ្នះ Liverpool ក៏ Real គ្មានសិទ្ធទុកពានហ្ស៊ីនដែរ
- 2018-05-25 03:36:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះឈ្នះ Liverpool ក៏ Real គ្មានសិទ្ធទុកពានហ្ស៊ីនដែរ
ចន្លោះមិនឃើញ
Real Madrid នឹងលើកពាន៣ដងជាប់គ្នា បើសិនជាអាចយកឈ្នះ Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នៅយប់ថ្ងៃសៅរ៍ស្អែកនេះ។
បើទោះជាអាចលើកពាន៣ដងជាប់គ្នាក៏ដោយក៏ក្រុមយក្សរបស់អេស្ប៉ាញនៅតែមិនអាចរក្សាពានពិត (Orginal) ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ UEFA នឹងធ្វើពានចំលងថ្មីមួយ មានទំហំប៉ុនគ្នាឲ្យក្លឹបរក្សាទុក។
យោងតាមច្បាប់ UEFA ក្នុងឆ្នាំ១៩៦៨ចែងថា ក្លឹបណាដែលឈ្នះពាន៣ដង ឬ៥ដងអាចរក្សាពានពិតនៅនឹងក្លឹបបាន ប៉ុន្តែច្បាប់នេះត្រូវឈប់ប្រើត្រឹមឆ្នាំ២០០៩។ ច្បាប់ថ្មីចាប់ពីឆ្នាំ២០០៩ ត្រង់មាត្រា ១១.១ ថែងថា គ្រប់ពានធំៗទាំងអស់មិនថា Euro, Champions League និង Europa League ត្រូវរក្សាពានពិតជាមួយ UEFA ហើយក្លឹបដែលឈ្នះយកបានត្រឹមពានចំលងប៉ុណ្ណោះ។
មានក្លឹបតែ៥គត់ដែលមានពានពិតដាក់នៅក្នុងកីឡដ្ឋានរបស់ខ្លួនក្រោយឈ្នះ Champions League។ ក្លឹបទាំងនោះមាន៖
Real Madrid ក្រោយឈ្នះពានលើកទី៦ក្នុងឆ្នាំ ១៩៦៦
Ajax ក្រោយឈ្នះពានលើកទី៣ក្នុងឆ្នាំ១៩៧៣
Bayern Munich ក្រោយឈ្នះពានលើកទី៣ក្នុងឆ្នាំ ១៩៧៦
AC Milan ក្រោយឈ្នះពានលើកទី៥ក្នុងឆ្នាំ១៩៩៤
Liverpool ក្រោយឈ្នះពានលើកទី៥ក្នុងឆ្នាំ ២០០៥៕