ឯកឧត្ដម ថោង ខុន ឱ្យពេល១ខែ គ្រប់សហព័ន្ធត្រូវរៀបចំផែនការត្រៀមស៊ីហ្គេមឱ្យរួចរាល់
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានកោះប្រជុំគ្រប់សហព័ន្ធកីឡាទាំងអស់នៅកម្ពុជា ធ្វើយ៉ាងណារយៈពេលមួយខែរៀបឯកសារឱ្យរួចរាល់ ដើម្បីពង្រឹងសមត្ថភាពត្រៀមយកមេដាយនៅស៊ីហ្គេម ២០២៣ ដែលកម្ពុជាផ្ទាល់ធ្វើជាម្ចាស់ផ្ទះ។