• 2015-08-19 17:38:33
  • ប្រវត្តិ​​

​ថោង ខុន៖​​​ អ្នក​​កីឡា​​​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​មិន​អាច​​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​​ក្រុម​ហ៊ុន​ស្រា​ និង​បារី​បាន​ទេ

  • 2015-08-19 17:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​​ជា​ប្រធាន​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​​បាន​លើក​ឡើង​​ថា​ កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​​ទាំង​​អស់​មិន​អាច​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ស្រា ​និង​បារី​បាន​ឡើយ ពី​ព្រោះ​ខុស​នឹង​ក្រម​សីលធម៌​កីឡា។

 

លោក​ ថោង ខុន​​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ប្រធាន NOCC

 

​​ក្នុងពិធី​ផ្ដល់​ប្រាក់​រង្វាន់​ដល់​​ជយលាភី​​​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​កាល​​ពី​ល្ងាច​ថ្ងៃ​​ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១៥ ម្សិល​មិញ​​​នៅ​ទី​ស្ដី​ការ​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា ​លោក​ ថោង ខុន បាន​ឲ្យ​ដឹង​ថា គ្រប់​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​មិន​អាច​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​​​ឲ្យ​​​ក្រុម​ហ៊ុន​ស្រា ​ឬ​បារី​បាន​ឡើយ​ ពី​ព្រោះ​ខុស​នឹង​ច្បាប់​ដែល​ជា​ក្រម​សីលធម៌​​​របស់​កីឡា។ ​ប៉ុន្តែ​​កីឡាករ​ទាំង​អស់​​មាន​សិទ្ធិ​​ទទួល​​បាន​ការ​ឧបត្ថម្ភ​​ពី​ក្រុម​ហ៊ុន​​​ទាំង​​ពីរ​ខាង​លើ​​ ​ទន្ទឹម​នឹង​នោះ​​​សម្រាប់​កម្មវិធី​ប្រកួត​ក្រោម​អាយុ​​១៨​ឆ្នាំ​​ក្នុង​ទីលាន​ប្រកួត​​​របស់​ពួក​​គេ​​ក៏​មិន​អាច​ដាក់បដា​ ឬ​ប៉ាណូ​​ផ្សព្វផ្សាយ​របស់​​​ក្រុម​ហ៊ុន​ស្រា ​និង​បារី​បាន​ឡើយ ។

 

​លោក​បាន​បន្ត​ថា ​សម្រាប់​​កម្មវិធី​ប្រកួត​ដែល​មាន​អាយុ​លើស​១៨​ឆ្នាំ​​អាច​ទទួល​​បាន​ការ​ឧបត្ថម្ភ​ពី​ក្រុម​​ហ៊ុន​ទាំង​ពីរ​នេះ​បាន​ដូច​គ្នា​​ ​ហើយ​អាច​ដាក់​​ផ្លាក​ផ្សព្វផ្សាយ​ក្នុង​ទីលាន​ប្រកួត​បាន​ ប៉ុន្តែ​ក៏​មិន​អាច​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​បាន​ដដែល៕

 

​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​

មតិយោបល់
អត្ថបទថ្មី