- 2023-03-20 02:42:18
- ប្រវត្តិ
តើកីឡាកររូបណាយកបានមេដាយមាសឲ្យកម្ពុជាមុនគេបំផុតនៅស៊ីហ្គេម២០២១?
- 2023-03-20 02:42:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើកីឡាកររូបណាយកបានមេដាយមាសឲ្យកម្ពុជាមុនគេបំផុតនៅស៊ីហ្គេម២០២១?
ចន្លោះមិនឃើញ
ប្រទេសកម្ពុជាដណ្ដើមបានមេដាយមាសចំនួន៩គ្រឿង កាលពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ រៀបចំនៅប្រទេសវៀតណាម ដែលកាលនោះកម្ពុជាបានបញ្ជូនអត្តពលិកចំនួន៥៦០នាក់ទៅចូលរួម ប្រកួតប្រជែង។
តើទាំងអស់គ្នាដឹងទេថា កីឡាកររូបណាដែលដណ្ដើមបានមេដាយមាសដំបូងបំផុតនោះឆ្នាំនោះ? កីឡាករប្រដាល់ទូច រ៉ាឆាន់ ឬដែលគ្រប់គ្នាស្គាល់ថាបឺត សង្ឃឹម ជាកីឡាកររកបានមេដាយមាសដំបូងបំផុតឲ្យកម្ពុជាកាលពីនៅស៊ីហ្គេមឆ្នាំ២០២១។
ក្មួយប្រុសរបស់អតីតអ្នកប្រដាល់បឺត ខាំរូបនេះរកមេដាយបានតាមរយៈប្រភេទកីឡាករ Kickboxig វិញ្ញាសាផ្នែកបុរស ប្រភេទទម្ងន់៥៧គីឡូក្រាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ កាលនោះក្នុងវគ្គផ្ដាច់ព្រ័ត្រ គេបានយកឈ្នះកីឡាករថៃ Arunno Sivapan ធ្វើឲ្យអ្នកគាំទ្រកម្ពុជារំភើបជាខ្លាំង។
នៅ៤ថ្ងៃបន្ទាប់ទើបកម្ពុជារកបានមេដាយមាសទីពីររបស់ខ្លួន ធ្វើឲ្យដោយកីឡាករ ស៊ិន វង្សនិង កីឡាការិនី វង ចន្ថា វិញ្ញាសាប៉េតង់វាយគូបុរសនារី។ សម្រាប់មេដាយមាស៧គ្រឿងផ្សេងទៀតរបស់កម្ពុជារកបានដោយ៖