• 2023-03-07 06:16:39
  • ប្រវត្តិ​​

ដឹង​អត់​កម្ពុជា​ស្ថិត​​នៅ​លេខ​ប៉ុន្មាន​ក្នុង​តារាង​មេដាយ​សរុប​នៅ​ស៊ីហ្គេម?

  • 2023-03-07 06:16:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​២០២៣​គឺ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​​ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ដំបូង​បំផុត​​របស់​ខ្លួន​ ដែល​នឹង​គ្រោង​ធ្វើ​នៅ​ខែ​​ដើម​ខែ​ឧសភា​ខាង​មុខ។

ប្រទេស​ជា​សមាជិក​ទាំង​១១​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ចូលរួម​​ប្រជែង​មេដាយ​គ្នា លើ​៣៦​ប្រភេទ​កីឡា ដែល​កម្មវិធី​ឈរ​ក្រោម​ពាក្យ​ស្លោក កីឡា​រស់​ក្នុង​សន្តិភាព។

ដូច​ដែល​បាន​ដឹង កម្ពុជា​​គឺ​ជា​​​​ស្ថាបនិក​​​​ នៃ​ការ​បង្កើត​ ​កីឡា​​ស៊ីហ្គេម​​​​ជាមួយ​៥​ប្រទេស​ផេ្សង​ទៀត​រួម​មាន​ ​ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ ​និង​វៀតណាម ។ ​ ប៉ុន្តែ​កម្ពុជា​ក៏​ធ្លាប់​ខកខាន​​លុប​ចោល​​ការ​រៀបចំ​ធ្វើ​ជាម្ចាស់​ផ្ទះ​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​១៩៦៣ ដោយ​សារ​បញ្ហា​​ស្ថានភាព​នយោបាយ​​ក្នុង​ស្រុក។

បើ​ងាក​​មើល​​តារាង​មេដាយ​សរុប​​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ដែល​រៀប​ចំ​ដំបូង​នៅ​ឆ្នាំ​​១៩៥៩​រហូត​ដល់​បច្ចុប្បន្ន កម្ពុជា​ស្ថិត​នៅ​លេខ​​៨​មាន​មេដាយ​មាស​ចំនួន​៧៨​គ្រឿង​ ប្រាក់​១២៨​គ្រឿង សំរឹទ្ធិ​២៩៩​គ្រឿង សរុប​មាន​៥០៥​គ្រឿង។ ថៃ​ជា​ប្រទេស​ដែល​ឈរ​នៅ​កំពូល​តារាង​មាន​មេដាយ​មាស​២៣៤៥​គ្រឿង ប្រាក់​២០៣១​គ្រឿង សំរឹទ្ធិ​២០៩៦​គ្រឿង​ សរុប​៦៤៧២​គ្រឿង។

កម្ពុជា​​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ស៊ីហ្គេម​ដំបូង​នៅ​ឆ្នាំ​១៩៦១ ពេល​ដែល​​​​មីយ៉ាន់ម៉ា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​មាន​៧​ប្រទេស​ចូល​ប្រកួតប្រជែង។ នា​ឆ្នាំ​នោះ កម្ពុជា​​​ទទួល​បាន​មេដាយ​មាស​១​គ្រឿង ប្រាក់​៦​គ្រឿង សំរឹទ្ធិ​៤​គ្រឿង សរុប​១១​នាក់។ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់