- 2023-03-10 02:47:20
- ប្រវត្តិ
នេះហើយជាបុរសដណ្ដើមបានមេដាយមាសដំបូងឲ្យកម្ពុជានៅស៊ីហ្គេម
- 2023-03-10 02:47:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយជាបុរសដណ្ដើមបានមេដាយមាសដំបូងឲ្យកម្ពុជានៅស៊ីហ្គេម
ចន្លោះមិនឃើញ
លោកយូជិនហុងគឺជាអត្តពលិកដំបូងគេបង្អស់ដែលដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ឲ្យកម្ពុជា តាមរយៈវិញ្ញាសាប្រដាល់សកលកាលពីឆ្នាំ១៩៦១។
ឆ្នាំ១៩៦១ ព្រឹត្តិការណ៍ស៊ីហ្គេមបានរៀបចំនៅទីក្រុងយ៉ាំងហ្គោន់ ប្រទេសភូមា។ នាឆ្នាំនោះ ស៊ីហ្គេមមានតែប្រទេសចំនួន៧ប៉ុណ្ណោះចូលរួមប្រកួតប្រជែង មានដូចជា ភូមា កម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃនិងវៀតណាម លើ១៣ប្រភេទកីឡា។
កម្ពុជានៅពេលនោះដណ្ដើមបានមេដាយមាស១គ្រឿង ប្រាក់៦គ្រឿងនិងសំរឹទ្ធ៤គ្រឿង សរុបទាំងអស់១១គ្រឿង ឈរនៅលេខ៦ក្នុងតារាងចំណាត់ថ្នាក់មេដាយ។ ម្ចាស់ផ្ទះភូមាឈរលើកំពូលតារាងឈ្នះមេដាយសរុប១០៤គ្រឿង ក្នុងនោះមានមាស៣៥គ្រឿង។
យោងតាមវិបសាយសហព័ន្ធប្រដាល់សកលអាស៊ី ASBC ឲ្យដឹងថា មេដាយមាសមួយគ្រឿងរបស់កម្ពុជាក្នុងឆ្នាំ១៩៦១ រកបានដោយលោក យូ ជិនហុង ក្នុងវិញ្ញាសាប្រដាល់សកល។ ហើយលោកបានក្លាយជាអត្តពលិកដំបូងគេបង្អស់ដែលយកបានមេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេមជូនកម្ពុជា។
ក្រៅពីស៊ីហ្គេម នៅឆ្នាំ១៩៦២ លោក យូ ជិនហុងបានបន្តក្លាយជាអត្តពលិកកម្ពុជាទី១ ឈ្នះមេដាយនៅព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឬដែលគេស្គាល់ថា Asian Games។ នៅឆ្នាំនោះ លោកដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងជូនកម្ពុជា លើវិញ្ញាសាប្រដាល់សកល ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។