• 2015-07-22 22:10:29
  • ព័ត៌មាន

​ម្ចាស់​​មេដាយ​មាស​ស៊ីហ្គេមទទួល​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​ពី ​ណាហ្គាវើល​

  • 2015-07-22 22:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌល​កម្សាន្ត​​ណាហ្គាវើល​​បាន​ផ្ដល់​ប្រាក់​​រង្វាន់​ចំនួន ៥​ពាន់​ដុល្លារ​អាមេរិក​ដល់​​​ក្រុម​កីឡា​​សី​ឈិន​ឡួន​​ជម្រើស​ជាតិ​កម្ពុជា​ដែល​​បាន​ឈ្នះ​​​​មេដាយ​មាស​​ពី​​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​លើក​ទី ២៨​​​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ពេល​កន្លង​ទៅ​។

 

លោក ថោង ខុន​ (កណ្ដាល)​ លោក ជាតិ ខេមរា​ (ខាង​ឆ្វេង)​ និង​​​តំណាង​​​​ណាហ្គាវើល (​ស្ដាំ)​

 

​អ្នក​​​តំណាង​​​ណាហ្គា​វើល​បាន​យក​កញ្ចប់​ទឹក​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក​​ផ្ដល់​ជួន​ដល់​លោក​​ជាតិ​ ខេមរា​​គ្រូ​បង្វឹក​​កីឡា​សីបាក់​តាក្រ ​និង​សី​ឈិន​ឡូន​ជម្រើស​ជាតិ​កម្ពុជា​​ កាល​ពី​ព្រឹក​មិញ​នេះ​​​ក្នុង​​​សិក្ខា​សាលា​ស្ដី​ពី​​សេចក្ដី​ព្រាង​ផែន​ការ​មេ ​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ​៣២​ដែល​​ប្រទេស​កម្ពុជា​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ។  ​ក្នុង​ការ​ទទួល​ប្រាក់​រង្វាន់​នេះ​ក៏​មាន​លោក​​ថោង ខុន​​​​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា​​​ ចូល​រួម​​​ធ្វើ​ជា​អធិបតីផង​ដែរ។

 

ណាហ្គាវើល​ផ្តល់​ប្រាក់​រង្វាន់​ចំពោះ​តែ​អ្នក​ឈ្នះ​មេដាយ​មាស​ប៉ុណ្ណោះ ហើយ​នៅ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត​ត្រូវ​ប្រគល់​រង្វាន់​ដល់​អ្នក​ឈ្នះ​​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០១៥៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា ​

មតិយោបល់
អត្ថបទថ្មី