- 2017-07-04 02:53:16
- ប្រដាល់
ប្រធាន NOCC ចង់ឲ្យមានកម្មវិធីប្រកួតប្រដាល់១ដងក្នុង១សប្ដាហ៍នៅសង្វៀនមរតកតេជោ
- 2017-07-04 02:53:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន NOCC ចង់ឲ្យមានកម្មវិធីប្រកួតប្រដាល់១ដងក្នុង១សប្ដាហ៍នៅសង្វៀនមរតកតេជោ
ចន្លោះមិនឃើញ
ប្រធាន NOCC ចង់ឲ្យមានកម្មវិធីប្រកួតប្រដាល់១ដងក្នុង១សប្ដាហ៍នៅឯពហុកីឡដ្ឋានមរតកតេជោ ព្រោះចង់ឲ្យកីឡាករទាំងអស់បានសាំនិងសង្វៀនថ្មី ក៏ដូចជាបរិយាកាសនៅទីនោះដើម្បីត្រៀមស៊ីហ្គេម ២០២៣។
ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ដោយឃើញការរីកចម្រើនខាងវិស័យប្រដាល់គុនខ្មែរនាពេលបច្ចុប្បន្ន ដែលមានការប្រកួតក្នុង១សប្ដាហ៍រហូតជាង ១០សង្វៀនដូចនេះ ទើបប្រធាន NOCC រូបនេះចង់ឲ្យបង្កើតជាការប្រកួត១សង្វៀនទៀតនៅពហុកីឡដ្ឋានមរតកតេជោ។
ឯកឧត្ដមបន្តថា មិនត្រឹមតែចង់ឲ្យមានការប្រកួតប្រដាល់មួយមុខនោះទេ កីឡាផ្សេងៗទៀតក៏ចង់ឲ្យមានការប្រកួតដូចគ្នា ព្រោះនៅទីនោះ (ពហុកីឡដ្ឋានមរតកតេជោ) ស្អាត មានទីធ្លាធំសម្រាប់ដាក់អ្នកចូលទស្សនាបានរហូតដល់ ៥០០០នាក់។ ក្រៅពីនេះទៀតអាចជាការប្រសើរមួយសម្រាប់កីឡាករថ្នឹកនិងសង្វៀន ទីកន្លែងហ្វឹកហាត់ ដើម្បីជាការត្រៀមទុកមុនព្រោះព្រឹត្តិការ ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅមិនយូរនោះទេ។
ឯកឧត្ដម ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ លោកក៏បានជួបសំណេះសំណាលជាមួយសហព័ន្ធប្រដាល់គុនខ្មែរ និងសហព័ន្ធប្រដាល់សកល រួមនិងកីឡាករ កីឡាការិនីមួយចំនួនទៀត អំពីការចេញទៅស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីខាងមុខនេះ៕